សៀមរាប៖ វគ្គចុងក្រោយនៃគម្រោងទីលានបាល់ទាត់ ១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានធ្វើឡើងក្នុងថ្ងៃនេះផ្ទាល់នៅខេត្តសៀមរាប ដោយនាំមកនូវភាពជោគជ័យក្នុងការបំពាក់សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន ១០០ សាលាទូទាំងប្រទេសកម្ពុជា ដែលសាលានីមួយៗទទួលបានបង្គោលទី២ ក្តារអមតារាង៤ បាល់ ១០ គ្រាប់ អាវកាក់ ៣០ និងកោណហាត់បាល់ ៤០។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យកុមារនៅកម្ពុជាស្រឡាញ់វិស័យកីឡា ដែលស្របគ្នាជាមួយនឹងការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

គម្រោងទីលានបាល់ទាត់ ១០០ ត្រូវបានប្រកាសតាំងពីខែមករាដើមឆ្នាំនេះ ក្នុងស្មារតីអបអរខួប ១០០ ឆ្នាំ របស់សម្ព័ន្ធ អេ អាយ អេ ដោយមានគោលបំណងបរិច្ចាគសម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន ១០០ សាលា នៅទូទាំងប្រទេសកម្ពុជា។ អតិថិជន អេ អាយ អេ បុគ្គលិក ទីប្រឹក្សាផែនការជីវិត និងសាធារណៈជនជាច្រើនទៀតបានចូលរួមការអបអរនោះ ក្រោមប្រធានបទ «១០០ឆ្នាំ ដើម្បីការប្តេជ្ញា១» និងចូលរួមលើកកម្ពស់ការរស់នៅដោយសកម្ម និងប្រកបដោយសុខភាពកាន់តែល្អ។ ចាប់តាំងពីថ្ងៃនោះមក សម្ព័ន្ធ អេ អាយ អេ ទាំងមូល បានរៀបចំព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតទូទាំងទីផ្សារទាំង ១៨ របស់ខ្លួន ដើម្បីអបអរដំណើរអាជីវកម្មពេញ ១០០ ឆ្នាំ ចាប់តាំងពីការកកើតយ៉ាងសាមញ្ញដំបូងនៅទីក្រុងសៀងហៃ រហូតបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោក។

ការបរិច្ចាគសម្ភារៈបាល់ទាត់របស់ អេ អាយ អេ

លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អេ ខេមបូឌា ដែលទទួលបន្ទុកលើដំណើរការគម្រោងទីលានបាល់ទាត់ ១០០ បានមានប្រសាសន៍ថា៖ 

«ខួប ១០០ ឆ្នាំ របស់យើង មិនត្រឹមតែប្រារព្ធឡើង ដើម្បីក្រឡេកមើលលើប្រវត្តិសាស្រ្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសម្លឹងឆ្ពោះទៅរកអនាគត ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅមានជីវិតកាន់តែប្រសើរឡើង។ ដោយសារតែគំនិតផ្តួចផ្តើមនៃគម្រោងនេះ កុមាររាប់ពាន់នាក់នៅទូទាំងកម្ពុជាទទួលបាន និងអាចប្រើប្រាស់សម្ភារៈបាល់ទាត់ ដែលធ្វើឲ្យខ្ញុំ និងក្រុមការងារទាំងអស់មានមោទនភាពយ៉ាងខ្លាំង»។
ការបរិច្ចាគសម្ភារៈបាល់ទាត់របស់ អេ អាយ អេ

ពិធីចែកសម្ភារៈបាល់ទាត់នៃគម្រោងទីលានបាល់ទាត់ ១០០ ដ៏ធំ និងចុងក្រោយនេះ ទទួលបានការចូលរួមពីអ្នកតំណាងនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងសិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកាជាច្រើននាក់ដែលពីសាលាចំនួន ១៤ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសមាជិកក្រុមអ្នកគាំទ្រនៅកម្ពុជាជាផ្លូវការសម្រាប់ក្លិបបាល់ទាត់ Tottenham Hotspur ដែលជាដៃគូសកលរបស់ អេ អាយ អេ។

លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

«វាជាថ្ងៃដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នានៅ អេ អាយ អេ ខេមបូឌា ដែលយើងបានសម្រេចដោយជោគជ័យនូវគម្រោងទីលានបាល់ទាត់១០០ ក្នុងខេត្តសៀមរាបនេះ។ ក្រុមការងារទាំងអស់របស់យើង បានខិតខំធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាការពិត។ ការជួយផ្សព្វផ្សាយសារដ៏មានសារៈសំខាន់សម្រាប់ការរស់នៅដោយមានសុខភាពល្អ និងអំពីការចូលរួមក្នុងវិស័យកីឡា គឺជាការងារចម្បងនៃបេសកកម្មរបស់ អេ អាយ អេ។ ដូច្នេះយើងសង្ឃឹមថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជាតទៅមុខជាច្រើនឆ្នាំបន្ថែមទៀត»។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់ពាន់នាក់នៅក្នុងសាលាបឋមសិក្សា និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស ដែលនេះបន្តជម្រុញឲ្យ អេ អាយ អេ ខេមបូឌា នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងការជួយយុវជនកម្ពុជាឲ្យចាប់យកបែបផែនរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ៕

ការបរិច្ចាគសម្ភារៈបាល់ទាត់របស់ អេ អាយ អេ
ការបរិច្ចាគសម្ភារៈបាល់ទាត់របស់ អេ អាយ អេ
ការបរិច្ចាគសម្ភារៈបាល់ទាត់របស់ អេ អាយ អេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]