ស្នេហាជាការលះបង់ តែបើការលះបង់អស់ទាំងខ្លួនទៅទៀត ក៏មិនអាចទទួលបានស្នេហា ការស្រឡាញ់ពីគេបានដែរ បើគេមិនមានចិត្តឱ្យយើង។

ត្រូវចាំថា ការលះបង់ខ្លះ បានមកវិញត្រឹមតែពាក្យពីរម៉ាត់ប៉ុណ្ណេាះគឺ «អាណិត» សម្រាប់អ្នកខ្លះ ទោះយើងលះបង់ឱ្យគេ ទាំងជីវិតយើងទៀត ក៏គេនៅតែមិនអាចមានចិត្តឱ្យយើងដែរ ព្រោះតែគេមិនមាននិស្ស័យជាមួយនឹងយើង។ មនុស្សបើគេស្រឡាញ់យើងមែន បើគេមានចិត្តឱ្យយើងពិតមែននោះ ទោះយើងមិនធ្វើអ្វីសោះ ក៏គេនៅតែស្រឡាញ់យើង ទោះយើងធ្វើបាបចិត្តគេប៉ុនណា ទោះយើង ព្រងើយនឹងគេប៉ុនណា ក៏គេនៅតែមិនព្រមទៅណាចោលយើងដែរ។

កុំលះបង់ឱ្យនរណាម្នាក់ច្រើនពេក បើដឹងហើយថាគេមិនស្រឡាញ់យើងទេ យើងត្រូវប្រញាប់ឃាត់ចិត្តខ្លួនឯង កុំបណ្ដោយឱ្យលង់ចូលទៅជ្រៅ ក្នុងភពមនោសញ្ចេតនាដ៏ខ្មៅងងឹត។ បើដឹងថា គេកាន់តែមានចិត្តស្រឡាញ់យើងតិចៗទៅ ដូច្នេះយើងត្រូវត្រលប់ចិត្ត ហើយមកស្រឡាញ់ខ្លួនឯងឱ្យខ្លាំងឡើងៗ។

រូបតំណាង

គេមិនស្រឡាញ់យើង មិនមែនមានន័យថាយើងមិនល្អនោះឡើយ។ ជួនកាលគេអាចនឹងមិនមានបុណ្យសំណាង ឬមាននិស្ស័យជាមួយមនុស្សល្អៗដូចយើង។ គេមិនស្រឡាញ់យើង មិនមែនមានន័យថា យើងអន់ យើងអាក្រក់ ឬយើងមិនស្មើគេនោះទេ តែពេលខ្លះ វាអាចមកពីគេមិនមានលទ្ធភាព ក្នុងការឱបក្រសោប ឬឈរទន្ទឹមនឹងយើងក៏ថាបាន។

ត្រូវចាំថា គេមិនស្រឡាញ់យើង គេមិនត្រូវការយើង មិនមែនជាបញ្ហា ឬជាកំហុសរបស់នរណាម្នាក់ទេ។ ពេលខ្លះ យើង និងគេ អាចមាននិស្ស័យជាមួយគ្នាត្រឹមជា មិត្តល្អ ឬក៏បងប្អូនល្អតែប៉ុណ្ណេាះ ដូច្នោះហើយ! ត្រូវរៀនមានចិត្ត និងចេះស្រឡាញ់ មើលថែ ឱ្យតម្លៃខ្លួនឯងឱ្យបានច្រើនៗ កុំបោះបង់ខ្លួនឯង ក៏រឹតតែកុំមើលងាយ បន្ទាបតម្លៃ នៃក្ដីស្រឡាញ់របស់ខ្លួនឯងអី៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]