(ស្វាយរៀង)៖ ពិតគួរឲ្យអាណិតណាស់! លោកយាយចាស់ជរាម្នាក់ រស់នៅជាមួយចៅពីរនាក់តូចៗ ត្រូវបានភ្លើងអគ្គិភ័យលេបត្របាក់ផ្ទះខ្ទមកំសត់គ្មានសល់ ខណៈដែលគាត់មិននៅផ្ទះ កាលពីវេលាម៉ោងម៉ោង៥៖១០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
លោកស្រី ពេជ្រ ស្រីមុំ ជំទប់ទី១ឃុំ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថា មានករណីភ្លើងឆេះផ្ទះលោកយាយ សំ សាំ អាយុ៧៩ឆ្នាំ រស់នៅជាមួយចៅតូចពីរនាក់ រស់នៅភូមិ ឃុំខាងលើ។ ផ្ទះរបស់គាត់ដែលត្រូវភ្លើងឆេះមានទំហំ ៤×៥m ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) សម្ភារខូចខាតរួមមាន៖ កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន០១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន០៣ និងសម្ភារមួយចំនួនទៀត បានឆេះអស់ទាំងស្រុង។ សម្រាប់មូលហេតុវិញ បណ្តាលមកពីដុតធូប និងដុតចង្កៀងចោល។
លោកស្រី ពេជ្រ ស្រីមុំ ដែលត្រូវបានពលរដ្ឋក្នុងឃុំ គោរពស្រឡាញ់គាត់ស្ទើរតែគ្រប់គ្នា បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុតែម្តង និងបានសម្តែងការសោកស្តាយជាពន់ពេក ដែលលោកយាយមានជីវភាពក្រីក្រីខ្លាំង រស់នៅជាមួយចៅពីរនាក់ទៀត។
លោកស្រីក៏សូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស សូមមេត្តាជួយដល់លោកយាយផង នាគ្រាដែលគាត់ជួបទុក្ខធំបាត់បង់ផ្ទះដែលកំពុងរស់នៅ។
ប្រភពពីលោកយាយផ្ទាល់ បានបញ្ជាក់ថា នៅយប់មិញបានពន្លត់ភ្លើង ធូប និងចង្កៀនអស់ហើយចុះមូលហេតុអីមានភ្លើងឆេះទៀត សង្ស័យមានគេលួចដុតផ្ទះគាត់ និងសូមឲ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះផង៕
ប្រភព៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]