ហុងកុង៖ ក្រោយពីមានលេចលឺ រឿងអាស្រូវផិតក្បត់ជាមួយតារាចម្រៀងដែលមានប្រពន្ធហើយAndy Hui រួចមកតារាស្រី Jacqueline Wong ត្រូវបានខាងទូរទស្សន៍TVB ផ្អាកដំណើរការចាក់ផ្សាយកម្មវិធីផ្សេងៗរបស់នាង ហើយនាងក៏ត្រូវបង្ខំចិត្តផ្អាកពីសិល្បះមួយរយៈ បន្ទាប់ពីវីដេអូដែលនាងបានថើបគ្នា នៅលើឡាននោះត្រូវបានបែកធ្លាយ កាលពីខែមេសាកន្លងទៅនេះ។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រី Jacqueline Wong បានបង្ហាញខ្លួនជាថ្មីធ្វើឲ្យ ទស្សនិកជនមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញវត្តមាននាង ចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីជជែកកម្សាន្ត«Own Sweet Home» របស់ទូរទស្សន៍TVB ហើយក្នុងកម្មវិធីនោះ នាងក៏បានលើកនិយាយអំពី បន្ទប់គេងផ្ទាល់ខ្លួនរបស់នាងផងដែរ។

តាមការរាយការណ៍បានឲ្យដឹងថា ការបង្ហាញវត្តមានលើកនេះ របស់តារាស្រី Jacqueline Wong គឺទូរទស្សន៍TVB ចង់ធ្វើការសាកល្បងអំពីប្រតិកម្មរបស់ទស្សនិកជន និងចំនួនអ្នកទស្សនាតារាស្រីរូបនេះតែប៉ុណ្ណោះ។

ថ្មីៗនេះខាងទូរទស្សន៍TVB បានប្រកាសថាខាងទូរទស្សន៍ សម្រេចចិត្តមិនកាត់ប្លង់ដែលតារាស្រី Jacqueline Wong បានសម្តែងក្នុងរឿង«Finding Her Voice» ចោលនោះទេ ដោយមូលហេតុគិតថា បញ្ហានេះនឹងអាចសាបរលាប ទៅតាមពេលវេលាបន្តិចម្តងៗមិនខាន។

គួរបញ្ជាក់ផងដែរថា តារាស្រីJacqueline Wong គឺជាអតីតសង្សាររបស់តារាសម្តែងប្រុសល្បីឈ្មោះ របស់ហុងកុងដែលមានឈ្មោះថា Kenneth Ma ។ ហើយបន្ទាប់ពីបែកធ្លាយរឿងអាស្រូវនេះរួចមក ពួកគេក៏បានប្រកាសថាពេលនេះ ទំនាក់ទំនងរបស់ពួកគេ គឺនៅត្រឹមតែមិត្តប៉ុណ្ណោះ បន្ទាប់ពីបានទាក់ទងគ្នា អស់រយៈពេលជិត២ឆ្នាំរួចមក៕  

Jacqueline Wong
Jacqueline Wong និងអតីតសង្សារ
Jacqueline Wong និង Andy Hui
Jacqueline Wong និង Andy Hui រូបភាពវីដេអូដែលបានបែកធ្លាយ
Jacqueline Wong ុំ Andy Huiនិង ភិរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]