ថៃ៖ អាចនិយាយបានថាឆ្នាំនេះ ជាឆ្នាំសំណាងរបស់តារាសម្តែងស្រី Min Pechaya ក៏អាចថាបាន ព្រោះនាងចាប់យកការងារអ្វីក៏ជោគជ័យ ទទួលបានការគាំទ្រជានិច្ច។ ជាក់ស្តែងត្រឹមតែពាក់កណ្តាលឆ្នាំនេះ Min បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីលំដាប់ពិភពលោក នៅក្នុងប្រទេសបារាំងចំនួនពីរដងរួចទៅហើយ។

ជាក់ស្តែងតារាសម្តែងរូបស្រស់រូបនេះ និយាយថា ការដែលមានឱកាសទៅចូលកម្មវិធីលំដាប់ ជាមួយតារាល្បីៗទូទាំងពិភពលោក ប្រៀបដូចបើកខ្លួនឯងឲ្យជួបជាមួយបទពិសោធន៍ថ្មីៗផងដែរ។ក្រោយពីបានបង្ហាញខ្លួននៅក្នុងកម្មវិធី មានប៊្រេនល្បីៗជាច្រើនចាប់អារម្មណ៍ និងទាក់ទងនាងឲ្យចូលរួមកម្មវិធីផ្សេងៗទៀតជាច្រើន។

លើសពីនេះ Min បានបន្ថែមទៀតថា ពិតជាសំណាងខ្លាំងណាស់ដែលខ្លួនសម្រេចចិត្តទៅចូលរួមកម្មវិធីនៅក្រៅប្រទេស តាមអ្វីដែលចាស់ទុំក្នុងវិស័យសិល្បៈបានណែនាំ និងសំណាងល្អដូចគ្នា ដែលសម្រេចចិត្តទៅថតរឿងនៅក្នុងប្រទេសចិន ទើបនាងមានឱកាសល្អៗបែបនេះ។

ជាមួយគ្នានេះ Minបានអរគុណអ្នកគាំទ្រគ្រប់គ្នា ដែលតែងតែលើកទឹកចិត្តនាង ព្រោះថាបើការខិតខំប្រឹងប្រែង ហើយមិនមានការគាំទ្រ នោះនាងក៏មិនអាចមកដល់ចំណុចនេះដូចគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]