ថៃ៖ បច្ចុប្បន្ន បណ្តាញសង្គមអ៊ីនស្តារក្រាម កំពុងតែមានការឈានមុខគេ​ជាង បណ្តាញសង្គមនានា ដែលភាគច្រើន តារាៗ នាំគ្នា មកលេងបណ្តាញនេះ ជាងមុន។ ដោយសារតែបែបនេះហើយ ទើបបានបណ្តាផលិតផលនីមួយៗ តែងតែចង់ឲ្យតារាៗ ផ្សព្វផ្សាយផលិតផល នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់តារាៗ ព្រោះមានអ្នកចុចមើលច្រើន។

ចុះតើប្រិយមិត្ត ដឹងទេថា ក្នុងមួយប៉ុស្តិ៍ ដែលតារាទាំងនោះ ទទួលបង្ហោះផលិតផល ពីក្រុមហ៊ុនម្តងៗ តើពួកគេ ទទួលបានប៉ុន្មានបាត?

បើយោងតាមប្រភពព័ត៌មានថៃមួយ បានឲ្យដឹងថា បណ្តាប្រ៊េនៗនីមួយៗ ត្រូវចំណាយលុយទៅតាមចំនួនអ្នក Follow របស់តារាទាំងនេះ។ ជាឧទាហរណ៍ បើតារា មានអ្នកចុច ទៅដល់៨០ម៉ឺន នាក់ ដូច្នេះបណ្តាប្រ៊េននោះ នឹងត្រូវចំណាយលុយ ៨ម៉ឺនបាត វាមានន័យថា ១០ភាគរយ នៃចំនួនអ្នកFollow។ ប៉ុន្តែបច្ចុប្បន្ន តារាល្បីភាគច្រើន សុទ្ធតែមានអ្នកFollow ទៅដល់ខ្ទង់លានអ្នក ដូច្នេះចំណូលនៃការបង្ហោះផលិតផល ក៏បានច្រើនតាមហ្នឹង៕

Yaya
Chompoo
Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]