ភ្នំពេញ៖ ដូចដែលអតិថិជនម៉ូតូកង់បីរបស់ក្រុមហ៊ុន TVS ជ្រាបរួចមកហើយថា រាល់ការជាវម៉ូតូកង់បីពីក្រុមហ៊ុន នោះអតិថិជននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជាប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន និងម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿង ជារៀងរាល់ខែ។

យ៉ាងណាមិញ កាលពីខែមុនក្រុមហ៊ុនម៉ូតូកង់បី TVS បានស្វែងរកឃើញអ្នកឈ្នះរង្វាន់ធំប្រចាំខែឧសភា រួចមកហើយ ដោយពួកគាត់បានបង្ហាញនូវស្នាមញញឹម និងក្តីរំភើបរីករាយយ៉ាងខ្លាំង នៅពេលពួកគាត់មានសំណាង បានឈ្នះរង្វាន់ធំប្រចាំខែ។

ការចាប់រង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចាប់រង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បី TVS

តួយ៉ាង សម្រាប់ខែនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ឈានមុខគេនេះដែរ នៅតែបន្តស្វែងរកអថិជនដែលមានសំណាងប្រចាំខែមិថុនា របស់ខ្លួនបន្ថែមទៀត ដោយកាលពីថ្ងៃទី ៨ ខែ កក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន បានធ្វើការ Live ផ្ទាល់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនមានឈ្មោះថា TVS TukTuk Cambodia បង្ហាញពីការចាប់រង្វាន់ជូនអតិថិជនដែលមានសំណាងប្រចាំខែ។

ក្នុងនោះដែរ ក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានស្វែងរកឃើញម្ចាស់រង្វាន់ធំដែលឈ្នះបានម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ពីរគ្រឿង ដោយបានទៅលើឈ្មោះ តាំង ហួរ មកពីរាជធានីភ្នំពេញ និងបានទៅលើឈ្មោះ ជាង វ៉ាន់ មកពីខេត្តព្រះសីហនុ ។

ការចាប់រង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចាប់រង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បី TVS

ក្រោយពីស្វែងរកឃើញអ្នកឈ្នះប្រចាំខែមិថុនានេះហើយ ក្រុមហ៊ុនបានធ្វើការប្រគល់រង្វាន់ជូនអតិថិជនដែលមានសំណាង ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ដោយអ្នកឈ្នះទាំងអស់ដែលទទួលបានរង្វាន់ដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃស្មាតហ្វូន និងម៉ូតូកង់បីម៉ាក TVS King Deluxe ឆ្នាំ២០១៩ បានសម្តែងនូវអារម្មណ៍រំភើប ត្រេកអរ ជាមួយនិងការថតរូបទុកជាអនុស្សាវរីយ៍ ជាមួយក្រុមការងារផងដែរ។

គួរបញ្ជាក់ដែរថា នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុនម៉ូតូកង់បីដ៏ល្បីម៉ាក TVS បានធ្វើការចាប់ និងប្រគល់រង្វាន់ប្រចាំខែសម្រាប់អតិថិជនរបស់ខ្លួន ហើយក្រុមហ៊ុននៅតែបន្តធ្វើការស្វែងរកអ្នកឈ្នះ ជារៀងរាល់ខែរហូតដល់បំណាច់ឆ្នាំ ដែលមានរង្វាន់ធំជារថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ ដូល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

ដូច្នេះហើយ សូមរួសរាន់ឡើងសម្រាប់អតិថិជនដែលមានបំណងជាវម៉ូតូកង់បីម៉ាក TVS កុំបង្អង់យូរ ព្រោះរាល់ការជាវម៉ូតូកង់បីម៉ាក TVS ទាំងអស់ សុទ្ធតែទទួលបានសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំខែ ។ ឯចំណែកអតិថិជន ដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែ សូមកុំទាល់អាក់អន់ស្រពន់ចិត្តអី ព្រោះរាល់សន្លឹកឆ្នោតទាំងអស់ ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀត នៅបំណាច់ឆ្នាំ ២០១៩ ដែលមានរង្វាន់កាន់តែធំ កាន់តែច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត៕ 

ការចែករង្វាន់ជូនអ្នកមានសំណាងពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចែករង្វាន់ជូនអ្នកមានសំណាងពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចែករង្វាន់ជូនអ្នកមានសំណាងពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចែករង្វាន់ជូនអ្នកមានសំណាងពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចែករង្វាន់ជូនអ្នកមានសំណាងពីក្រុមហ៊ុនម៉ូតូកង់បី TVS
ការចែករង្វាន់ជូនអ្នកមានសំណាងពីក្រុមហ៊ុនម៉ូតូកង់បី TVS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]