ថៃ៖ តារាចម្រៀង និងសម្តែង Dome Pakornlamនិងគូរស្នេហ៍ Metal Sukkhao ទីបំផុត សម្រេចចិត្តចូលរោងការ នៅពាក់កណ្តាលខែក្រោយខាងមុខនេះហើយ  បន្ទាប់ពីគូស្នេហ៍មួយគូរនេះ មើលចិត្តថ្លើមគ្នាអស់រយៈពេលជាង៦ឆ្នាំរួច​មក​។

កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងនិងសម្តែងDome Pakornlam បានបង្ហោះរូបមួយសន្លឹកដែលបានសរសេរថា «សំបុត្រមង្គលការរបស់ខ្ញុំបានមកដល់ហើយ!»។ នៅលើទំព័រនៃសបុត្របានបញ្ជាក់ថា ពិធីមង្គលការរបស់អ្នកទាំងពីរនឹងប្រព្រឹត្តឡើង នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះហើយ។ យោងទៅតាមប្រភពបានឲ្យដឹងថា ពួកគេគ្រោងនឹងអញ្ជើញភ្ញៀវ ឲ្យចូលរួមចំនួនប្រហែលជាង​៥០០នាក់។

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅតារាប្រុសរូបនេះបានសុំមិត្រស្រីរៀបការយ៉ាងផ្អែមល្ហែម នៅអំឡុងពេលដែលពួកគេធ្វើដំណើរកម្សាន្តនៅឯ New Zealand ហើយកាលពីថ្ងៃទី០៩ ខែមីនាកន្លងទៅនេះ តារាចម្រៀង និងសម្តែង Dome Pakornlam ក៏បានបង្ហោះរូបPre-Wedding មួយចំនួននៅលើInstagram ផ្លូវការរបស់ខ្លួនផងដែរ៕

Dome Pakornlamនិងគូរស្នេហ៍ Metal Sukkhao
សំបុត្រមង្គលការ​របស់ពួកគេ
រូប Pre-Wedding, Dome Pakornlamនិងគូរស្នេហ៍ Metal Sukkhao
រូប Pre-Wedding, Dome Pakornlamនិងគូរស្នេហ៍ Metal Sukkhao
រូប Pre-Wedding, Metal Sukkhao
រូប Pre-Wedding, Dome Pakornlam
ពេលដែល​Dome Pakornlamបានសុំមិត្រស្រីរៀបការនៅ New Zealand
ពេលដែល​Dome Pakornlamបានសុំមិត្រស្រីរៀបការនៅ New Zealand

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]