អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal កំពុងតែសម្លឹងមើលក្នុងការចូលខ្លួនដណ្ដើមខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Malcom ដែលក្លិបរួមលីគ Everton បានដាក់សំណើរួចរាល់ ៣១,៥លានផោនទៅ Barcelona ដោយ Everton ជឿថាអាចនឹងនាំយកកីឡាករម្នាក់នេះមករួមក្លិបក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ 

កីឡាករ Malcom

យ៉ាងណាមិញ អ្នកចាត់ការទូទៅ Arsenal លោក Unai Emery បានដាក់ការចាប់អារម្មណ៍ទៅលើ Malcom ដែរ បន្ទាប់ពីគោលដៅចម្បងកីឡាករ Wilfried Zaha ដូចជាចរចាមិនត្រូវគ្នារឿងតម្លៃខ្លួនជាមួយ Crystal Palace ដោយសំណើ ៤០លានផោនរបស់ Arsenal ត្រូវបាន Crystal Palace បដិសេធ។ 

លោក Unai Emery និងកីឡាករ Malcom
កីឡាករ Wilfried Zaha

ក្លិបកាំភ្លើងធំ Arsenal កំពុងតែចង់អូសបន្លាយពេលវេលាកុំឲ្យ Malcom ផ្លាស់ទៅកីឡដ្ឋាន Goodison របស់ Everton ខណៈពេលដែលពួកគេកំពុងតែរៀបចំក្នុងការពិភាក្សាជាមួយក្លិបមានបុណ្យ Barcelona។

ក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona ត្រូវបានគេដឹងថាកំពុងតែត្រូវការទំហំទឹកប្រាក់ ដើម្បីយកទៅទិញកំពូលខ្សែប្រយុទ្ធពីររូបគឺ Antoine Greizmann និង Neymar។ 

កីឡាករ Malcom

គួរបញ្ជាក់ផងដែរថា Malcom បានមកចូលរួមជាមួយ Barcelona កាលពីរដូវកាលមុនក្រោយផ្លាស់មកពីក្លិបបារាំង Bordeaux ដោយបានចូលលេងឲ្យ Barcelona បាន ១៥ប្រកួត និងរកគ្រាប់បាល់បានត្រឹមមួយគ្រាប់ប៉ុណ្ណោះក្នុងនាមជាខ្សែប្រយុទ្ធ៕


កីឡាករ Malcom

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]