អេស្ប៉ាញ៖ កីឡាករចំណូលថ្មីរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡករ Frenkie de Jong បាននិយាយថាខ្លួនធ្លាប់មានក្ដីស្រមៃទៅលេងឲ្យក្លិបនៅអង់គ្លេស Arsenal មុននឹងបន្តដំណើរឆ្ពោះមកលេងជាមួយ Barcelona ប៉ុន្តែពេលនេះ គេបានមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់តែម្ដង ដោយមិនបានទៅលេងនៅ Arsenal នោះទេ។

កីឡាករ De Jong

ខ្សែបម្រើជម្រើសជាតិហូឡង់ Frenkie de Jong បានមកចូលរួមជាមួយក្លិបជើងឯកអេស្ប៉ាញកាលពីដើមសប្ដាហ៍នេះ ក្នុងតម្លៃខ្លួន ៦៥លានផោន (៨១លានដុល្លារ) បន្ទាប់ពីផ្លាស់មកពីក្លិបជោគជ័យនៅហូឡង់ Ajax។

កីឡាករ De Jong

កីឡាករវ័យ ២២ឆ្នាំ de Jong ចង់ដើរតាមគន្លងរបស់រៀមច្បងរបស់ខ្លួន Marc Overmars ដែលផ្លាស់ពី Ajax ទៅចូលរួមជាមួយ Arsenal សិនមុនផ្លាស់ទៅលេងនៅ Barcelona។ ខណៈពេលនេះផងដែរ Overmars កំពុងតែមានតួនាទីជានាយកផ្នែកកីឡាកររបស់ Ajax។

លោក Marc Overmars កាលលេងឲ្យកាំភ្លើងធំ Arsenal

“នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានគិតទុកជាយូរណាស់មកហើយគឺ Ajax-Arsenal-Barcelona ដែលនេះគំរូរបស់ Marc Overmars ប៉ុន្តែជាការពិត បើសិនជាអាចទៅ Barcelona តែម្ដងគឺពិតជាល្អដែលនេះលឿនជាងអ្វីដែលខ្ញុំធ្លាប់បានស្រមៃ។” De Jong ប្រាប់សារព័ត៌មាន Voetbal International។ 

កីឡាករ De Jong

គួរបញ្ជាក់ផងដែរថា ក្រៅពី Barcelona កីឡាកររបស់ Ajax រូបនេះក៏ត្រូវបានក្លិបធំពីរនៅអឺរ៉ុបចា់បអារម្មណ៍គឺ Manchester City និង Paris Saint-Germain ប៉ុន្តែគេបានសម្រេចចិត្តចូលរួមជាមួយ Barcelona ដែលជាក្លិបក្នុងក្ដីស្រមៃរបស់គេ៕

កីឡាករ De Jong

ប្រភព៖ GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]