បរទេស៖ មានរឿងរ៉ាវមួយដ៏គួរឲ្យចាប់អារម្មណ៍ ដែលទាក់ទងនឹង សត្វឆ្កែដែលសំណាងបំផុត បានដើរលេងសឹងតែគ្រប់ពិភពលោក មិនថា ប៉ែកអាស៊ី និង អឺរ៉ុបនោះទេ។

តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា សត្វឆ្កែមួយនេះ មានឈ្មោះ Chapati ដែលគ្រាន់តែវាអាយុតែប៉ុន្មានខែ ម្ចាស់វាបានបីថ្នាក់ថ្នម ដូចជាកូនម្នាក់យ៉ាងដូច្នោះដែរ។ ជាពិសេស ពួកគេ ក៏បានបង្កើតគណនីអ៊ីនស្តារក្រាមមួយ សម្រាប់វាទៀតផង ដែលក្នុងនោះ ពួកគេ បានបង្ហោះរូបថត តាំងពីវានៅតូច និងសកម្មភាពផ្សេងៗ ទល់មកដល់ពេលបច្ចុប្បន្ន។

អ្វីដែលកាន់តែចាប់អារម្មណ៍ តែងតែត្រូវបានម្ចាស់ យកវា ដើរលេងកម្សាន្ត តាមបណ្តាប្រទេសនានា ដូចជាមនុស្សដែរ ហើយម្ចាស់វា ក៏តែងថតរូបស្អាតៗ ទុកបង្ហោះក្នុងអ៊ីនស្តារក្រាម។

មិនតែប៉ុណ្ណោះ រូបថតដំណើរកម្សាន្តជុំវិញពិភពលោក របស់Chapati ក៏ត្រូវបាន គេចាប់អារម្មណ៍ ហើយកំណើនអ្នកចុច Love ក៏ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលរូបខ្លះ ឡើងទៅដល់ខ្ទង់ម៉ឺន ឬសែនឯណោះ។ ហើយក៏មានមនុស្សជាច្រើន បាននាំគ្នានិយាយលេងថា «ចង់សំណាងជាងមនុស្សទៀត ដែលបានដើរលេង សឹងគ្រប់ប្រទេសបែបនេះ»៕

កាលរូបគេនៅតូច
ម្ចាស់របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati
ដំណើរកម្សាន្តជុំវិញលោក របស់Chapati

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]