កូរ៉េខាងត្បូង៖ ជាទូទៅ ក្នុងនាមជាតារាសិល្បៈមិនថានរណាៗនោះទេ ភាគច្រើនពួកគេមិនមែនមានត្រឹមតែជំនាញសិល្បៈតែមួយមុខនៅក្នុងខ្លួននោះទេ ពោលគឺពួកគេម្នាក់ៗសុទ្ធសឹងតែមានជំនាញសិល្បៈច្រើន ឬអាចនិយាយបានថា ចាប់ពីពីរឡើងទៅ ដោយមានអ្នកខ្លះអាចថាក្រៅពីមានជំនាញ ក្នុងអាជីពជាតារាសម្តែង ពួកគេក៏មានសមត្ថភាពខ្ពស់ ក្នុងការដើរបង្ហាញម៉ូត ឬក៏អាចច្រៀងរាំបានយ៉ាងពិរោះ មិនចាញ់តារាចម្រៀងអាជីពផងដែរ។

ជាក់ស្តែង ងាកមកតារាសម្តែងថៃស្រី កំពុងតែមានប្រជាប្រិយភាព ទាំង៣រូបខាងក្រោមនេះវិញម្តង ដោយពួកគេទាំង៣មិនត្រឹមតែទទួលបានការស្រលាញ់ និងកោតសរសើរពីសំណាក់មហាជន ពីសមត្ថភាពនិងទេពកោល្យសម្តែងរបស់ពួកគេ តែប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេក៏បានធ្វើឲ្យមហាជន ក៏ដូចជាទស្សនិកជនគ្រប់គ្នា មានការភ្ញាក់ផ្អើលចំពោះសមត្ថភាព ក្នុងការច្រៀងរបស់ពួកគេថែមទៀតផងដែរ។ លើសពីនេះ ពួកគេក៏ថែមទាំងបានបញ្ចេញនូវបទចម្រៀងផ្ទាល់ខ្លួន យ៉ាងពីរោះក្រអួនក្រអៅ យ៉ាងគួរឲ្យសរសើរផងដែរ។

១. តារាសម្តែងស្រី Taew Natapohn កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គណនីYoutube ផ្ទាល់ខ្លួនរបស់ ផលិតកម្មធំមួយរបស់ថៃ GMM Grammy Official បានបង្ហោះនូវបទចម្រៀងមួយបទចំណងជើងថា «Kid Teung Tao Rai» ដែលនាងបានច្រៀងរួមគ្នាជាមួយនឹង តារាចម្រៀងប្រុស Two Popetorn។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ពិតជាពិរោះមានភាពរ៉ូមែនទិក និងសាកសមទៅនឹងសម្លេងរបស់អ្នកទាំងពីរខ្លាំងមែនទែនតែម្តង។

តារាសម្តែងស្រី Taew Natapohn
តារាសម្តែងស្រី Taew Natapohn

២. តារាសម្តែងស្រី Yaya Urassaya កាលពីឆ្នាំ២០១៧កន្លងទៅនេះ តារាស្រីដែលពោរពេញទៅដោយទេពកោសល្យនិងសម្រស់រូបនេះ បានបញ្ចេញនូវសមត្ថភាពច្រៀងនិងរាំដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងបទចម្រៀងមួយបទ ចំណងជើងថា «Make It Happen» ដោយច្រៀងរួមគ្នាជាមួយនឹងតារារ៉េបប្រុស Daboyway ហើយកាលនោះបទចម្រៀងមួយនេះពិតជាល្បី និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនផងដែរ។

តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya

៣. តារាសម្តែងស្រី Mook Worranit នាងបានបញ្ចេញនូវសមត្ថភាពច្រៀងរបស់ខ្លួន ជាមួយនឹងសម្លេងយ៉ាងផ្អែមពិរោះស្រទន់ នៅក្នុងបទចម្រៀងថ្មីចំណងជើងថា «Your Answer» ដែលបានបញ្ចេញជាផ្លូវការកាលពីថ្ងៃទី ៣០ ខែឧសភា កន្លងទៅថ្មីៗនេះ៕

តារាសម្តែងស្រី Mook Worranit
តារាសម្តែងស្រី Mook Worranit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]