កូរ៉េខាងត្បូង៖ ការធ្វើជាតារា Kpop បើស្តាប់តាមការនិយាយរៀបរាប់របស់តារាៗ ដែលលេចមុខនៅលើឆាកតន្ត្រីរួចមក ស្តាប់ទៅគឺពិតជាមិនងាយស្រួលនោះទេ ព្រោះពួកគេត្រូវហ្វឹកហាត់រយៈពេលយូរ អាចច្រើនជាង ៣ទៅ៤ឆ្នាំ និងមានប្រកួតប្រជែងជាមួយអ្នកហ្វឹកហាត់ដទៃដើម្បីមានឱកាស ក្លាយជាតារាKpop ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងមួយរូបបាន។

ដោយឡែក ទន្ទឹមនឹងរឿងរ៉ាវបែបនេះហើយ ស្រាប់តែមានតារាKpop៩ដួង បានចេញមុខទម្លាយអាថកំបាំងថា ពួកគេមិនបានចំណាយពេលយូរដើម្បីហ្វឹកហាត់ធ្វើជាតារា Kpop ដូចតារាផ្សេងៗភាគច្រើននោះទេ គឺពួកគេចំណាយពេលមិនដល់មួយឆ្នាំនោះទេ ឯចំណែកតារាខ្លះប្រើពេលត្រឹមតែ ២ សប្តាហ៍ក៏មានដែរ។

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកស្គាល់តារា Kpop ៩ ដួងដែលពួកគេចំណាយពេលតិចបំផុត ក្នុងការហ្វឹកហាត់ធ្វើជាតារា Kpop ហើយពួកគេក៏មានកេរ្តិ៍ឈ្មោះបោះសម្លេងមិនណយនោះដែរ៕

ចង់ដឹងថាមានតារារូបណាខ្លះ តោះតាមដានខាងក្រោម៖

១. Baekhyun សមាជិកក្រុម EXO ប្រើពេលហ្វឹកហាត់ចំនួន ៣ ខែ 

Baekhyun

២. Chen សមាជិកក្រុម EXO ប្រើពេលហ្វឹកហាត់ចំនួន ៤ ខែ

Chen

៣. Lai Guanlin សមាជិកក្រុម Wanna One ប្រើពេលហ្វឹកហាត់ចំនួន ៦ ខែ

Lai Guanlin

៤. Suzy សមាជិកក្រុម Miss A ប្រើពេលហ្វឹកហាត់ចំនួន ១០ ខែ

Suzy

៥. Goo Hara សមាជិកក្រុម Hara ប្រើពេលហ្វឹកហាត់ចំនួន ៣ ខែ

Goo Hara

៦. Kang Jiyoung សមាជិកក្រុម Kara ប្រើពេលហ្វឹកហាត់ចំនួន ២ សប្តាហ៍

Kang Jiyoung

៧. Jung Eunji សមាជិកក្រុម Apink ប្រើពេលហ្វឹកហាត់ចំនួន ២ ខែ

Jung Eunji

៨. Ryeonwook សមាជិកក្រុម Super Junior ប្រើពេលហ្វឹកហាត់ចំនួន ២ ខែ

Ryeonwook

៩. Kyuhyun សមាជិកក្រុម Super Junior ប្រើពេលហ្វឹកហាត់ចំនួន ៣ ខែ

Kyuhyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]