ភ្នំពេញ​៖ ដូចដែលអ្នករាល់គ្នាស្គាល់ហើយថា តុក្កតាបិសាច Chucky ពីខ្សែភាពយន្តរន្ធត់ដែលចាក់បញ្ចាំងតាំងតែពីពួកយើងនៅវ័យក្មេងៗនោះ បានត្រឡប់មកវិញហើយនាពាក់កណ្ដាលឆ្នាំ២០១៩ នេះ។ Chucky បានបង្ហាញខ្លួនតំបូងបំផុតក្នុងឆ្នាំ ១៩៨៨ ក្នុងវគ្គទីមួយ ដែលនិយាយអំពីបុរសម្នាក់ដែលបានធ្វើអត្តឃាតហើយប្រើប្រាស់មន្តអាគម និងវិជ្ជាសីលដើម្បីចូលទៅក្នុងខ្លួនតុក្កតា Chucky ដើម្បីតាមសម្លាប់ និងសងសឹក។ 

សម្រាប់អ្នកដែលកើតក្នុងជំនាន់ឆ្នាំ៩០ ឬកំឡុងឆ្នាំ ២០០០ ច្បាស់ជាស្គាល់តុក្កតាបិសាចដ៏គួរឲ្យខ្លាចមួយនេះហើយ។ ដោយឡែកក្នុងឆ្នាំ ២០១៩ នេះផលិតកម្ម Orion Pictures និងផលិតកម្មដៃគូសហការផ្សេងៗទៀតបានបង្កើតរឿង តុក្កតា Chucky នេះសារជាថ្មីជាមួយនឹងឈុតឆាក និងសាច់រឿងជាពិសេសបច្ចេកវិទ្យាថ្មីដែលធ្វើឲ្យខ្សែភាពយន្តនេះកាន់តែគួរឲ្យខ្លាច និងភ័យរន្ធត់ខ្លាំងជាងវគ្គមុនៗទៅទៀត។ 

គួរបញ្ជាក់ផងដែរថា រឿង «តុក្កតាបិសាច Chucky» នេះនិយាយអំពីក្មេងប្រុសម្នាក់ឈ្មោះ Andy ដែលទទួលបានអំណោយថ្ងៃកំណើតពីម្ដាយរបស់គេ ដែលជាតុក្កតាបច្ចេកវិទ្យាថ្មី Chucky នេះ។ តែសកម្មភាពរបស់តុក្កតានេះចេះតែចម្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់គ្រប់គ្រងលែងបាន។ វាធ្វើឲ្យ Andy និងអ្នកជុំវិញខ្លួនភ័យខ្លាចដោយសារតែតុក្កតានេះរហូតដល់មានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែបភ័យរន្ធត់នេះអាចមកទស្សនាបាន ដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី០៨ ខែកក្កដា នេះហើយ តែទស្សនិកជនដែលមានអាយុក្រោម ១៨ ឆ្នាំ ហាមមិនឲ្យទស្សនាឡើយដោយសារតែមានឈុតភ័យរន្ធត់ខ្លាំង៕

រឿង «តុក្កតាបិសាច Chucky»
រឿង «តុក្កតាបិសាច Chucky»
រឿង «តុក្កតាបិសាច Chucky»
រឿង «តុក្កតាបិសាច Chucky»
រឿង «តុក្កតាបិសាច Chucky»
រឿង «តុក្កតាបិសាច Chucky»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]