កូរ៉េខាងត្បូង៖ ជាធម្មតាតារាប្រុសកូរ៉េដែលដល់អាយុកំណត់ ត្រូវផ្អាកពីវិស័សិល្បៈមួយរយៈ ដើម្បីទៅបំពេញតួនាទីហ្វឹកហាត់ទាហានតាមច្បាប់របស់ប្រទេស។

ជាក់ស្តែងD.O សមាជិកមួយរូបក្នុងក្រុមចម្រៀងបុរស EXO ក៏មិនខុសពីតារាផ្សេងៗដែរ។ព្រោះកាលពីថ្ងៃទី០១ ខែកក្កដានេះ លោកបានចូលទៅបម្រើក្នុងជួរកងទ័ព ដោយមានមិត្តរួមក្រុមទៅជូនដំណើរលោក ដោយការនឹករលឹក។

ជាមួយគ្នានេះដែរ D.O បានចេញចម្រៀងមួយបទដែលមានចំណងជើងថា «That’s Okay» ជាកាដូចុងក្រោយទុកឲ្យហ្វេនៗស្តាប់ ក្នុងអំឡុងដែលលោកទៅបំពេញភារកិច្ចថែមទៀតផង។

ដោយឡែកនៅថ្ងៃទី០៩ ខែកក្កដាម្សិលមិញនេះ ស្រាប់តែលេចចេញនូវរូបថតមួយសន្លឹកដែលជារូបដំបូង ចាប់តាំងពី D.O ចូលហ្វឹកហាត់បាន៩ថ្ងៃ។ ទៀតសោតរូបមួយសន្លឹកនេះបង្ហាញឲ្យឃើញថា D.O មានភាពខុសប្លែកខ្លាំង ដោយលោកបានពាក់ឯកសណ្ឋានអាវយឺត ខោខ្លី ជាមួយនឹងការកាត់សក់បែបទាហាន។

ទៀតសោតរូបមួយសន្លឹកនោះ អ្នកគាំទ្រចាត់ថាជាកាដូដ៏ពិសេសមួយ ដែលអាចជួយឲ្យពួកគេកាត់បន្ថយការនឹកដល់អាយដលសំណព្វរបស់ខ្លួនបានមួយកម្រិតដែរ មុនពេលដែលលោកត្រលប់មកវិញ៕

សូមទស្សនារូបភាពខាងក្រោម៖  

D.O
D.O
D.O
រូបភាពមិត្តរួមក្រុមដែលជូនដំណើរD.O
រូបភាពមិត្តរួមក្រុមដែលជូនដំណើរD.O
រូបភាពដំបូងរបស់ D.O នៅក្នុងបន្ទាយទាហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]