ភ្នំពេញ៖ ឥឡូវនេះមិនថានៅទីសាធារណៈ តាមផ្សារ សាលារៀន ឬកន្លែងផ្សេងៗជាច្រើន រឿង «កូនពស់កេងកង» បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយសារតែរឿងភាគបុរាណខ្មែរមួយនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងមិនធ្លាប់មាននៅក្នុងស្រុក។

ឈុតឆាកដ៏កម្សត់ចុងក្រោយមួយរបស់គ្រួសារនាងនី និងមាណពដែលបានចាក់ផ្សាយនៅក្នុងភាគទី១០១ កាលពីយប់មិញនោះ គឺពិតជាធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកចូលតួអាណិតក្រុមគ្រួសារនាងនីមិនស្ទើរទេ ដោយចុងក្រោយពួកគេត្រូវស្លាប់ទាំងអស់ដោយសារតែភ្លើងប្រចណ្ឌរបស់មាណពជាប្តី។

គួរបញ្ជាក់ផងដែរថា រាល់វីដេអូរឿង «កូនពស់កេងកង» ដែលបានបង្ហោះជាផ្លូវការគឺទទួលបានការទស្សនាដ៏ច្រើនលើសលុបនឹងលឿនខ្លាំងណាស់ ដែលច្រើនគឺទទួលបានការទស្សនាលើសពីមួយ ឬពីរលានដង ហើយវីដេអូខ្លះយ៉ាងកំសុយក៏បានលើសពី 500K ដែរ។ រីឯចំនួនអ្នកទស្សនាពេល Live លើហ្វេសប៊ុក នោះគឺច្រើនលើសរឿងភាគខ្មែរមិនធ្លាប់មានតែម្តង គឺមិនក្រោម 10K ឡើយ។

ទាំងនេះគឺបង្ហាញឲ្យឃើញភាពជោគជ័យមួយសម្រាប់រឿងភាគខ្មែរដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីបណ្តាទស្សនិកជនក្នុងស្រុក ក៏ដូចជាក្រៅប្រទេសផងដែរ។ រឿងភាគបុរាណខ្មែរ «កូនពស់កេងកង» កំពុងតែបន្តការចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង ១២ ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

ទស្សនាឈុតចុងក្រោយរបស់គ្រួសារនាងនីខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]