មនុស្សភាគច្រើនតែងតែផឹកទឹកកករាល់ថ្ងៃ មិនថាខែក្ដៅ ឬខែត្រជាក់ឡើយ ហើយគ្រប់ភេសជ្ជៈដែលយើងផឹកមានលាយជាមួយវាជានិច្ច។ សម្រាប់មនុស្សធំខ្លះមិនសូវជាមានបញ្ហាឡើយ ប៉ុន្តែសម្រាប់កូនក្មេងវិញ អាចមានផលប៉ះពាល់ច្រើន បើក្មេងទាំងនោះមានជំងឺរ៉ាំរ៉ៃច្រើន នេះបើតាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភនៃមន្ទីរពេទ្យកុមារជាតិ។
វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា គ្មានឯកសារផ្លូវការណាមួយដែលបញ្ជាក់ថា ទឹកកកធ្វើឲ្យប៉ះពាល់លើកុមារឡើយ ទាល់តែកុមារទាំងនោះមានជំងឺផ្លូវដង្ហើម ឬជំងឺរលាកបំពង់ក និងច្រមុះ ដែលធ្វើឲ្យជំងឺកាន់តែងាយរើឡើង។ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ បានបញ្ជាក់ទៀតថា ករណីខ្លះដូចជាការក្រឡុកផ្លែឈើ ធ្វើជាការ៉េម ក៏មានអនុញ្ញាតដែរ តែមិនមែនជាការដែលឲ្យកូនញ៉ាំទឹកកកទាំងកែវៗដូចមនុស្សធំធម្មតាឡើយ។
តាមការមើលឃើញរបស់យើងគ្រប់គ្នា ក្មេងដែលញ៉ាំ ឬផឹកអ្វីត្រជាក់ៗមានឱកាសឆ្លងជំងឺផ្ដាសាយ ក្អក ក្ដៅខ្លួន ឬហៀរសំបោរជាដើម ដែលនោះមួយផ្នែកមកពីទឹកកកមែន ដោយសារប្រព័ន្ធការពារខ្លួនឯង មិនទាន់រឹងមាំដូចក្មេងដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅទេ។ នេះជាការបញ្ជាក់បន្ថែមរបស់វេជ្ជបណ្ឌិតខាងលើ។
ក្នុងករណីទឹកកក ផលិតពីទឹកមិនស្អាត ឬមានដាក់សារធាតុគីមីទៀតនោះនឹងរឹតតែមានផលប៉ះពាល់ចំពោះសុខភាពក្មេងធ្ងន់ធ្ងរ។ អ្នកគ្រូពេទ្យក៏បន្ថែមទៀតថា ជាធម្មតារបបអាហារកុមារ គួរតែជាបន្លែ ផ្លែឈើ និងអាហារចម្រុះដែលជួយឲ្យប្រព័ន្ធភាពសាំរឹងមាំ អាចទប់ទល់នឹងជំងឺផ្សេងៗ មិនមែនជាពពួកអាហារផ្អាប់ ឬភេសជ្ជៈកំប៉ុងឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]