ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយគ្រូពេទ្យរកឃើញសត្វឈ្លើងគួរឱ្យញញើតមួយក្បាល សំងំលាក់ខ្លួនរស់នៅក្នុងបំពង់.ករបស់ស្រ្តីម្នាក់។

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះអ្នកស្រី Wang អាយុ ៦៥ឆ្នាំ បានទៅឱ្យពេទ្យពិនិត្យ ក្នុងទីក្រុងគួយយ៉ាង បន្ទាប់ពីអ្នកស្រីក្អកធ្លាក់ឈាម ហើយចេះតែឈឺចាប់ មានអារម្មណ៍ថាដូចជាមានរបស់អ្វីមួយកំពុងតែធ្វើចលនានៅក្នុងបំពង់.ករបស់គាត់។

បន្ទាប់ពីលោកគ្រូពេទ្យ Yao Hongmei ពិនិត្យមើលទៅ ស្រាប់តែឃើញសត្វឈ្លើងគួរឱ្យញញើតមួយក្បាល កំពុងតែសំងំលាក់ខ្លួនរស់នៅក្នុងបំពង់.ករបស់អ្នកស្រី Wang ទៅវិញ។

គ្រូពេទ្យកំពុងពិនិត្យបំពង់.ករបស់អ្នកស្រី Wang
សត្វឈ្លើងនៅក្នុងបំពង់.ករបស់អ្នកស្រី Wang

ភ្លាមៗនោះ លោកគ្រូពេទ្យ Yao និងក្រុមការងារបានព្យាយាមយកសត្វឈ្លើងនេះចេញពីបំពង់.ករបស់អ្នកស្រី Wang។ នៅទីបំផុតពួកគេក៏អាចយកចេញបានសម្រេច ហើយរកឃើញថាសត្វឈ្លើងនេះមានប្រវែងដល់ទៅ ៣សង់ទីម៉ែត្រ។

លោកវេជ្ជបណ្ឌិត Yao បាននិយាយថា កន្លងមកលោកក៏ធ្លាប់ជួបករណីបែបនេះច្រើនមកហើយ។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះដែរ អ្នកស្រី Wang ត្រូវបានគេដឹងថា គាត់ជាកសិករម្នាក់ ហើយការដែលឈ្លើងអាចចូលទៅសំងំលាក់ខ្លួន រស់នៅក្នុងបំពង់.កគាត់នេះបាន គេជឿជាក់ថា មកពីគាត់ទទួលទានទឹកឆៅ ដែលពុំបានដាំឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោកគ្រូពេទ្យ Yao ក៏បានផ្តល់ជាដំបូន្មានដល់ប្រជាជនទាំងអស់ ឲ្យទទួលទានទឹកឆ្អិនដើម្បីធានាសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នាផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សត្វឈ្លើងនៅក្នុងបំពង់.ករបស់អ្នកស្រី Wang
សត្វឈ្លើងនៅក្នុងបំពង់.ករបស់អ្នកស្រី Wang
សត្វឈ្លើងនៅក្នុងបំពង់.ករបស់អ្នកស្រី Wang
សត្វឈ្លើងនៅក្នុងបំពង់.ករបស់អ្នកស្រី Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]