ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នឹងមានការប្រកួតប្រដាល់លំដាប់ពីភពលោករវាងខ្លាកំណាចហ្វីលីពីន Manny Pacquiao ដែលនឹងត្រូវមកដណ្តើមខ្មែរក្រវ៉ាត់ WBA World Welterweight Champion ពីឥន្រ្ទីសអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ជាទីដែល Manny Pacquiao ធ្លាប់ប្រកួតបានចំនួន ១៥ ដងមកហើយ ខណៈគូប្រជែង Keith Thurman ទើបតែបាន ៥ ដងប៉ុណ្ណោះ។ នៅក្នុងអាជីពជាកីឡាករលំដាប់ពិភពលោក Keith Thurman ធ្លាប់បានកាត់ការប្រកួតបាន ២៩ ដង មិនដែលចាញ់ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ ដង ក្នុងរយៈពេល ១២ ឆ្នាំមកនេះ។

តើខ្លាកំណាចហ្វីលីពីននឹងអាចខាំលេបត្របាក់ឥន្រ្ទី ស អាមេរិកបានដែរ ឬទេ? មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជាដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]