ថៃ៖ មួយរយៈក្រោយនេះ តារាសម្តែងស្រីកូនកាត់ថៃ-ដាណាម៉ាក នាងSririta Senjen ហាក់ដូចជាមានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ ហើយនាងមានឱកាសចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកថែមទៀត។

បើក្រឡេកមកមើលជីវិតស្នេហារបស់នាងវិញឃើញ ស្រស់បំព្រង និងផ្អែមល្ហែមខ្លាំងតែម្តង។ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ Sririta ទើបតែត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការ យ៉ាងរ៉ូមែនទិកទៀតផង។

ក្រោយពីសុំរៀបការរួច តារាស្រីកូនកាត់រូបនេះនាំមិត្តប្រុសទៅជួបនឹងម្តាយរបស់នាងយ៉ាងពេញមុខពេញមាត់។ ទាក់ទងនឹងរឿងនេះទៀតសោត Sririta បាននិយាយថា នាងរំភើប និងអៀនខ្លាំងណាស់ ព្រោះមិត្តប្រុសបានសន្យាជាមួយម្តាយ ថាលោកនឹងមើលថែនាងឲ្យបានល្អបំផុត។ ក្រោយពីបានលឺបែបនេះ ម្តាយរបស់នាងស្រាប់តែស្រក់ទឹកភ្នែក និងនិយាយតបទៅវិញយ៉ាងដូច្នោះថា «ម៉ាក់មានកូនស្រីមួយ ផ្ញើផងណា»។

លើសពីនេះ នាងបានបន្ថែមទៀត ពេលនេះគ្រួសារទាំងសងខាង កំពុងរៀបគម្រោងសម្រាប់ពិធីមង្គលការបណ្តើរៗហើយ គ្រាន់តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Sririta Senjen
Sririta និងមិត្តប្រុស
Sririta និងមិត្តប្រុស
Sririta និងមិត្តប្រុស
Sririta និងមិត្តប្រុស
ម្តាយSririta និងមិត្តប្រុស
ម្តាយSririta និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]