ចិន៖ ខ្សែប្រយុទ្ធរបស់ West Ham កីឡាករ Marko Arnautovic បានចាកចេញពីទឹកដីអង់គ្លេសទៅចូលរួមជាមួយក្លិបចិន Shanghai SIPG ក្នុងតម្លៃខ្លួន ២២,៤លានផោន។

កីឡាករ Marko Arnautovic

កាលពីខែមករា ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះបានបដិសេធចំពោះការទៅចូលរួមជាមួយក្លិបចិន Guangzhou Evergrande ដែលបានដាក់សំណើតម្លៃខ្លួន ៣០លានផោន អមជាមួយតម្លៃពលកម្មនឿយហត់ ២០០,០០០ផោនក្នុងមួយសប្ដាហ៍ ខណៈពេលដែលកិច្ចសន្យាជាមួយ Shanghai SIPG គេទទួលបានត្រឹម ១៣០,០០០ ប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

កីឡាករ Marko Arnautovic

យ៉ាងណាមិញ ចំពោះតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតិអូទ្រីសរូបនេះនឹងត្រូវកាត់ឲ្យក្លិបចាស់របស់គេ Stoke City ចំនួន ២០% ដែលនេះជាអ្វីដែលបានព្រមពៀងមុននឹងរូបគេមកលេងនៅក្លិបញញួរយក្ស West Ham។

កីឡាករ Marko Arnautovic កាលនៅជាកីឡាកររបស់ Stoke

Arnautovic បង្ហាញខ្លួនពីររដូវកាលជាមួយ West Ham ចូលលេងបាន ៥៩ដង និងរកគ្រាប់បាល់បាន ២១គ្រាប់ព្រមទាំងបានរួមចំណែកជួយឲ្យ West Ham ឈរនៅចំណាត់ថ្នាក់លេខ ១០ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុនថែមទៀតផង។

កីឡាករ Marko Arnautovic

គួរបញ្ជាក់ផងដែរថា ការទៅចូលរួមជាមួយ Shanghai SIPG របស់ Arnautovic គេនឹងត្រូវជួបមិត្តរួមក្រុមថ្មីដែលជាអតីតកីឡាកររបស់ Chelsea គឺ Oscar និង Hulk ដែលជាអតីតកីឡាកររបស់ Porto និង Zenit Saint Petersburng៕

ប្រភព៖ Mirror 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]