ជប៉ុន៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បាននិងកំពុងតែចាប់អារម្មណ៍នឹងរូបថតខ្លារខិនដ៏គួរឱ្យស្រលាញ់មួយក្បាល ខណៈពេលវាកំពុងជាប់ក្នុងដើមឈើ។

យោងតាមម្ចាស់គណនី Twitter ឈ្មោះ Nekooyaji (@nanata35047722) ដែលស្រលាញ់ការថតរូប និងបានថតរូបសត្វមួយចំនួននៅក្នុងសួនសត្វ Tama Zoological Park ក្នុងទីក្រុងតូក្យូបានឱ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅនេះ លោកបានបង្ហោះរូបថតមួយចំនួនទាក់ទិនទៅនឹងសត្វខ្លារខិនមួយក្បាល ខណៈពេលវាកំពុងជាប់ក្នុងដើមឈើ។

មិនយូរប៉ុន្មាន រូបថតទាំងនេះត្រូវបានមនុស្សម្នាចាប់អារម្មណ៍ដោយធ្វើការ Like និងចែករំលែកតៗគ្នារាប់សិនពាន់នាក់ ព្រោះតែទឹកមុខរបស់សត្វខ្លារខិននេះ មើលទៅពិតជាគួរឱ្យស្រលាញ់ពិតមែន។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏មានការព្រួយបារម្ភអំពីសត្វខ្លារខិននេះដែរ ថាគេមិនអាចចេញរួចពីដើមឈើនេះ ប៉ុន្តែលោក Nekooyaji បាននិយាយថា ការពិតទៅគេអាចដកខ្លួនចេញរួចបានហើយ ហើយលោកថតវាបាន ខណៈពេលវាកំពុងតែជាប់ក្នុងដើមឈើតែប៉ុណ្ណោះ។

បន្ថែមពីនេះទៀត លោកក៏បានថតជាប់ពីសកម្មភាពដ៏គួរឱ្យស្រលាញ់របស់សត្វដទៃទៀតផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji
រូបថតបង្ហោះដោយលោក Nekooyaji

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]