អ៊ីតាលី៖ ក្លិបបាល់ទាត់សេះបង្កង់ Juventus បានច្រានចោលសំណើ ២៧លានផោនរបស់ក្លិប Everton ក្នុងការចង់បានខ្សែប្រយុទ្ធវ័យក្មេង និងជាជម្រើសជាតិអ៊ីតាលី Moise Kean

កីឡាករ Moise Kean

Moise Kean មានវ័យ ១៩ឆ្នាំ និងជាកីឡាករវ័យក្មេងម្នាក់ដែលមានទេពកោសល្យក្នុងការលេងបាល់មិនធម្មតានៅអឺរ៉ុប ដោយរដូវកាលមុនរូបគេអាចរកគ្រាប់បាល់បាន ៦គ្រាប់ក្នុងការបង្ហាញខ្លួន ៥៣៦នាទីក្នុងក្របខណ្ឌ Serie A។

កីឡាករ Moise Kean

Everton ហាក់មានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធ បើទោះបីជាបច្ចុប្បន្នមានកីឡាករខ្សែបម្រើប្រយុទ្ធ Gylfi Sigurdsson និង Richarlison ដែលអាចរកគ្រាប់បាល់បានម្នាក់ ១៣គ្រាប់កាលពីរដូវកាលមុន ក៏នៅតែចង់បាន Moise Kean ទៅរួមក្រុមនៅរដូវកាលក្រោយ។ 

កីឡាករ Gylfi Sigurdsson និង Richarlison

Moise រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអ៊ីតាលីឈុតធំបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ៣ដងតែប៉ុណ្ណោះ។ ហើយរូបគេក៏ជាតួអង្គសំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិអ៊ីតាលី U-21 ផងដែរ។

កីឡាករ Moise Kean

គួរបញ្ជា់ផងដែរថា ក្រៅពីក្លិបនៅអង់គ្លេស Everton ខ្សែប្រយុទ្ធវ័យក្មេង Moise Kean ក៏ស្ថិតនៅក្នុងការចង់បានរបស់ជើងឯកហូឡង់ Ajax ផងដែរ៕

ប្រភព៖ Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]