ថៃ៖ ជារឿងដែលគួរឲ្យរំភើបសម្រាប់ជីវិតស្វាមីភរិយារបស់តារាសម្តែងប្រុស លោក Danai និងភរិយាសំណព្វចិត្ត ដែលនាងទើបតែមានផ្ទៃពោះកូនលើកដំបូងក្នុងពេលថ្មីៗនេះ ហើយកាន់តែពិសេសទៅទៀតសម្រាប់តារារូបនេះ ក៏ទទួលបានដំណឹងដ៏ល្អ ចំនឹងថ្ងៃកំណើតរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ បើយោងតាមរយៈការបង្ហោះសារ និងរូបភាពកាលពីថ្មីៗនេះ តារាសម្ដែងប្រុសរូបសង្ហា លោក Danai បានធ្វើឲ្យគ្រប់គ្នាមានការរំភើបចិត្តជំនួសជាខ្លាំង ជាមួយនឹងកាដូថ្ងៃកំណើតក្នុងឆ្នាំនេះ ព្រោះថាកូននៅក្នុងផ្ទៃរបស់ភរិយាជាទីស្រលាញ់របស់លោក ក៏ត្រូវបានពិនិត្យឃើញថាជាកូនប្រុស ដោយធ្វើឲ្យតារាប្រុសរូបនេះ រឹតតែសប្បាយរីករាយ ញញឹមបិទមាត់មិនជិតនោះឡើយ។

ជាមួយនឹងដំណឹងដ៏រំភើបមួយនេះ ក៏មានមិត្តសិល្បៈ និងបណ្ដាប្រិយមិត្តដែលជាអ្នកគាំទ្រជាច្រើន បានផ្ញើរជាសារចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីមួយគូនេះ ដែលទទួលបានសមាជិកថ្មីម្នាក់ចូលមកក្នុងគ្រួសាររបស់ពួកគេផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖  

Danai
Danai ​និងភរិយា
Danai ​និងភរិយា
Danai ​និងភរិយា
កូនប្រុស Danai ​និងភរិយា
Danai ​និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]