ភ្នំពេញ៖ ក្រុមហ៊ុនផ្ដល់មធ្យោបាយធ្វើដំណើរតាមទូរស័ព្ទ WeGO បានរកឃើញអ្នកបើកបរឆ្នើមដំបូងគេ ដែលបានទទួលដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីរយៈពេល ៣ យប់ ៤ ថ្ងៃដើម្បីជាការអបអរដៃគូបើកបរដែលមានស្នាដៃបម្រើអតិថិជនល្អ។

ដៃគូបើកបរដែលទទួលការផ្ដល់ជូនដ៏អស្ចារ្យពីក្រុមហ៊ុនចែករំលែកមធ្យោបាយធ្វើដំណើររបស់ខ្មែរមួយនេះគឺ លោកហៃ ខេន ដែលបានបំពេញការងារបម្រើសេវាអតិថិជនទទួលលទ្ធផលល្អប្រសើរជាងគេ សម្រាប់ឆមាសទី ១ ឆ្នាំ ២០១៩។  

WeGO អបអរអ្នកបើកបរឆ្នើមជាមួយដំណើរកម្សាន្តទៅសិង្ហបុរី និងម៉ាឡេស៊ី

បុរសជាអ្នកបើកបរកង់បីវ័យ ៤២ ឆ្នាំបានសម្ដែងក្តីរំភើបយ៉ាងខ្លាំងចំពោះកាដូពិសេសពីក្រុមហ៊ុន WeGO ដោយមិននឹកស្មាននេះ លោកបាននិយាយថា៖ 

"ខ្ញុំមិនដែលនឹងស្មានថា ខ្លួនឯងមានសំណាងទទួលបានដំណើរកម្សាន្តដ៏អស្ចារ្យនេះសោះ។ ខ្ញុំពិតជារីករាយជាខ្លាំងដែលក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើង ហើយសង្ឃឹមថា លើកក្រោយនឹងមានដៃគូកាន់តែច្រើនទទួលបានឱកាសដ៏ពិសេសនេះ!”។

លោកបន្តថា៖ 

“ខ្ញុំនឹងខិតខំបន្ថែមទៀតដើម្បីឲ្យភ្ញៀវទទួលបានភាពកក់ក្ដៅ ហើយទាំងក្រុមហ៊ុន និងរូបលោករីកចម្រើន”។
WeGO អបអរអ្នកបើកបរឆ្នើមជាមួយដំណើរកម្សាន្តទៅសិង្ហបុរី និងម៉ាឡេស៊ី

នាយកប្រតិបត្តិក្រុមហ៊ុន WeGO លោកឡេង វិសិដ្ឋបានសម្ដែងការសាទរ និងស្ងើចសរសើរចំពោះលោក ហៃ ខេន និងដៃគូបើកបរឆ្នើមជាច្រើនរូបផ្សេងទៀតដែលបំពេញសមិទ្ធផលជាវិជ្ជមានបែបនេះថា៖

"ពួកគាត់សក្ដិសមនឹងទទួលបានការផ្ដល់ជូនដ៏ល្អនេះ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានាពេលកន្លងមក"។

ថ្នាក់ដឹកនាំដដែលក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ដៃគូបើកបរទាំងអស់ដែលខិតខំបំពេញការងាររបស់ខ្លួនបានល្អនាពេលកន្លងមក ហើយលោកថា អ្នកបើកបរគ្រប់គ្នាសុទ្ធតែមានឱកាសទទួលបានការផ្ដល់ជូនដូចគ្នានេះ ប្រសិនដៃគូបើកបររបស់ខ្លួនបំពេញកាតព្វកិច្ចបានលទ្ធផលល្អប្រសើរដែរនោះ។

WeGO អបអរអ្នកបើកបរឆ្នើមជាមួយដំណើរកម្សាន្តទៅសិង្ហបុរី និងម៉ាឡេស៊ី
WeGO អបអរអ្នកបើកបរឆ្នើមជាមួយដំណើរកម្សាន្តទៅសិង្ហបុរី និងម៉ាឡេស៊ី
WeGO អបអរអ្នកបើកបរឆ្នើមជាមួយដំណើរកម្សាន្តទៅសិង្ហបុរី និងម៉ាឡេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]