រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន ខណៈ​អ្នក​ទាំង​២​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​រត់​មិន​រួច​ក៏​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​ខណ្ឌដង្កោ​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ មឿ​ន សុវណ្ណ​ផាក​ភុង អាយុ​១៨​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ក្នុងភូមិ​រការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ សាត សុខ​ឌី​ណា អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ស​.​ល​.​ភ អាយុ​២០​ឆ្នាំ មុខ​បរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក Click ព​ណ៍​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1R- 7281 ចេញពី​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ឆ្ពោះទៅ​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង ។

លុះ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវត្រង់​ចំណុច​កើតហេតុ​ខាងលើ​ទូរស័ព្ទ​របស់​នាង​ក៏​រោ​ទិ៍​ដោយ​ប្ដី​របស់​នាង​បាន​ខ​ល​ចូល ហើយ​ខណៈនោះ​នាង​ក៏​បាន​ឈប់​ម៉ូតូ និង​ដក​ទូរស័ព្ទ​មក​កាន់​និយាយ ប៉ុន្តែ​មិន​ទាន់​បាន​និយាយ​ផង ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ទៅ​ពីក្រោយ​ដល់​ល្មម​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​នាង​បាន​ស្រែ​កថា «​ចោរ​ៗ» ហើយ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ភ្លាម​ៗ​ដែរ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ដែល​កំពុង​ល្បាត​នៅ​ជិត​នោះ​ស្រាប់​បន្ទាប់​ពី​ឮ​បែប​នេះ​ក៏​បាន​ដេញ​តាម​ចាប់ ។

ចំណែក​ជនសង្ស័យ​ភ័យ​ពេក​បាន​ដួល​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ដោយ​ឈ្មោះ មឿ​ន សុវណ្ណ​ផាក​ភុង បាក់ដៃ និង​បែក​មាត់​ហូរ​ឈាម​កក្លាក់​ទើបត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បាន​ទាំង​២​នាក់​ភ្លាម​ៗ​តែ​ម្ដង ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ហើយ​ខណៈនោះ​ដែរ​មាន​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ត្រូវជា​យាយ​របស់​ជនសង្ស័យ​ឈ្មោះ មឿ​ន សុវណ្ណ​ផាក​ភុង បាន​ទៅ​យំ​ឱប​ចៅ និង​សម្ដែង​ការ​ហួសចិត្ត​ដែល​មិន​នឹក​ស្មានថា ចៅប្រុស​របស់​គាត់​រូប​នេះ​ហ៊ាន​ប្រព្រឹត្ត​បែប​នេះ​សោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]