អង់គ្លេស៖ យោងតាមកាសែតអង់គ្លេស Daily Mail, ក្លិបបិសាចក្រហម Manchester United អាចនឹងនាំចូលកំពូលកីឡាករ ២រូបគឺ Christian Eriksen របស់ Spurs និង Jadon Sancho របស់ Borussia Dortmund បើសិនជា Paul Pogba ចាកចេញពីក្លិបនាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ 

កីឡាករ Paul Pogba

ក្រោយមានដំណឹងពីការអាចចាកចេញរបស់កីឡាករ Paul Pogba អ្នកចាត់ការទូទៅ Man UTD លោក Ole Gunnar Solskjaer បានដាក់គោលដៅរួចរាល់ក្នុងការនាំយកកីឡាករមកជំនួសរូបគេ ដោយគោលដៅរបស់លោកគឺកីឡាករ Christian Eriksen និង Jadon Sancho។

លោក Ole Gunnar Solskjaer

ខ្សែបម្រើជួរមុខរបស់ Spurs កីឡាករ Christian Eriksen បានបង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីរដូវកាលមុន ដោយបានជួយឲ្យក្លិបមាន់ខ្នាយមាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ កីឡាករប្រធានក្រុមជម្រើសជាតិដាណាម៉ាក់រូបនេះត្រូវបានគេដឹងថា មានភាគរយច្រើនចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុងឡូងដ៍ ខណៈពេលនេះក្លិបយក្សនៅអេស៉្បាញ Real Madrid កំពុងតែតាមយ៉ាងប្រកៀកប្រកិតក្នុងការចរចាតម្លៃខ្លួន។ 

កីឡាករ Christian Eriksen

ចំណែកឯកីឡាករវ័យក្មេង Jadon Sancho គឺជាតួអង្គសំខាន់មួយរូបរបស់ Dortmund ដែលបានជួយ Dortmund ឲ្យក្លាយជាជើងឯករង Bundesliga កាលពីរដូវកាលមុន។ អតីតយុវជន Man City វ័យ ១៩ឆ្នាំ Jadon Sancho ចូលលេងឲ្យ Dortmund បាន ៤៦ប្រកួត និងរកគ្រាប់បាល់បាន ១៣គ្រាប់ ក្រោយចូលរួមក្នុងឆ្នាំ ២០១៧។ ចំពោះកីឡាកររូបនេះ Man UTD មិនត្រឹមតែចង់បានយកមកជំនួស Pogba នោះទេ ពោលគឺចង់នាំយករូបគេមកលេងនៅ Old Trafford តែម្ដងបើទោះបី Pogba មិនចាកចេញ។

កីឡាករ Jadon Sancho

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើដែលជួយឲ្យបារាំងឈ្នះពាន World Cup កីឡាករ Paul Pogba កំពុងតែស្ថិតនៅក្នុងការចង់បានរបស់ក្លិបយក្សអ៊ីតាលី Juventus និងអ្នកចាត់ការទូទៅ Real Madrid លោក Zidane៕

ប្រភព៖ Foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]