ភ្នំពេញ៖ យោងទៅតាមការបង្ហោះរូបភាពជាច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់សិល្បករ សិល្បការិនី ប្រចាំផលិតកម្ម រស្មីហង្សមាស កាលពីយប់មិញ បានបង្ហាញពីសកម្មភាពសប្បាយរីករាយក្នុងពិធីជប់លៀងមួយ ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ក្នុងការបង្ហោះនោះផងដែរ បើតាមគណនីផ្លូវការ របស់តារាចម្រៀងអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ កញ្ញា ឈិន រតនៈ បានឲ្យដឹងក្នុងការបង្ហោះនោះថា៖«កម្មវិធីជប់លៀងបងកញ្ញានិងហ៊ា បន្ទាប់ពីរៀបការរួចសប្បាយខ្លាំង ជូនពរបងធំនិងហ៊ា កាន់តែមានសុភមង្គល» ។

លើសពីនេះទៅទៀតនោះ គេសង្កេតឃើញមានការចូលរួម ពីបណ្ដាតារាប្រុស ស្រី ល្បីៗជាច្រើនដួងលេចមុខ ក្នុងកម្មវិធីជប់លៀង បន្ទាប់ពីកំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា រៀបអាពាហ៍ពិពាហ៍រួចកាលពីពេលថ្មីៗនេះ។  ព្រោះថា តាំងពី សុគន្ធកញ្ញា រៀបការមក នាង និងស្វាមី បានទៅក្រេបទឹកឃ្មុំ នៅក្រៅប្រទេស ជិត១ខែ ទើបតែពេលនេះទេ ពួកគេ បានមកជួបជុំ តារាក្នុងហង្សមាសជាថ្មី ហើយពួកគេ ក៏ឆ្លៀតពេលរៀបចំកម្មវិធីឲ្យនាងតែម្តងទៅ៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖

តារាៗក្នុងកម្មវិធីជប់លៀងរៀបការរួចរបស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]