ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មី ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្ដិយសជាច្រើនទៀត។

ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០

យោងទៅតាមប្រសាសន៍លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅក្នុងកម្មវិធី សម្ពោធរថយន្ដ តូយ៉ូតាស៊េរីថ្មីនេះ បានបង្ហាញឲ្យដឹងថា៖ 

“នេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដតូយ៉ូតា INNOVA ស៊េរីឆ្នាំ២០២០ ដ៏ថ្មីសន្លាងចូលក្នុងទីផ្សារ ប្រទេសកម្ពុជាជាលើកដំបូង ស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្ដក្នុងប្រទេសកំពុងតែមាន ការកើនឡើងយ៉ាងខ្លាំងគួរ ឲ្យកត់សម្គាល់”។

លោក អគ្គនាយក បានបន្ថែមទៀតថា៖ 

“INNOVA គឺជារថយន្ដប្រភេទ MPV ៧កៅអី ដែលត្រូវបានផលិតឡើង ក្រោមការខិតខំប្រឹងប្រែង របស់រោងចក្រតូយ៉ូតា ក្នុងការអភិរឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរ ឡើង ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលថ្មី និងកាន់តែពិសេស ជូនដល់អតិថិជន។ រថយន្ដនេះ ពិតជាសក្ដិសមឥតខ្ចោះ ក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារ និងសម្រាប់ប្រភេទ ស្ថាប័នផ្សេងៗដូចជា៖ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថានទូត ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ ជាដើម។ ប្រណីតភាព និងផាសុកភាព របស់រថយន្តINNOVAនេះ ពិតជាធ្វើឲ្យដំណើរកម្សាន្ត លក្ខណៈគ្រួសារសម័យទំនើប ក៏ដូចជាប្រតិបត្តិការអាជីវកម្មនានា របស់លោកអ្នក ទទួលបាននូវ ឧត្តមភាព និងភាពជោគជ័យ ជាក់ជាមិនខាន”។
ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០

១. ផ្នែកខាងក្រៅ៖

- ចង្កៀងមុខប្រភេទអំពូល LED
- ចង្កៀងកាត់អ័ព្ទ LED (Fog Lamp)
- ចង្កៀងក្រោយ រចនារូបរាងថ្មីកាន់តែទំនើប
- ថាសកង់ទំហំ ១៧អ៊ីញ
- កញ្ចក់មើលក្រោយផ្នែកចំហៀងបានភ្ជាប់ជាមួយភ្លើងសញ្ញា បទឆ្វេង-ស្ដាំ ប្រភេទ LED
- ដៃទ្វាររថយន្តក្រូម៉េភ្លឺរលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock)
- អង់តែងវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម (Shark Fin) ដែលមានសមត្ថភាពចាប់រលកសញ្ញាបាន ច្បាស់លម្អ 

ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០

២. ផ្នែកខាងក្នុង៖

- ផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើង ជាមួយនឹងហ្វូមីកាឈើ តុបតែងលម្អ ពោរពេញទៅដោយប្រណីតភាព
- ប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយនឹងមុខងារកម្សាន្តផ្សេងៗ
- ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ
- ប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ដ៏ទំនើប
- សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ
- ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនតាមតម្រូវការ
- កៅអីជួរទី២ ប្រភេទ Captain Seat ផ្តល់ភាពងាយស្រួលក្នុងការចេញចូល ទៅកៅអីជួរទី៣
- ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ
- អំពូលពិដានលម្អដោយភ្លើងLED ពណ៌ខៀវ ជាលក្ខណៈខ្សែបន្ទាត់
- ប្រអប់ត្រជាក់ Cool Box សម្រាប់ក្លាសេភេសជ្ជៈ
- ជើងទម្រកុំព្យូទ័រ (Sit Back Table)
- កន្លែងដាក់ដបទឹកឬភេសជ្ជៈ ចំនួន១២កន្លែង
- រន្ធសាកថ្មទូរស័ព្ទ ផ្នែកខាងក្រោយ 

ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០
ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០

៣. ប្រព័ន្ធសុវត្ថិភាព៖

- ពោងសុវត្ថិភាពចំនួន៩
- កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត
- ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC)
- ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC)
- ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
- ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS)
- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)
- ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD)
- ប្រព័ន្ធហ្វាំងជំនួយ(BA) 

រថយន្តតូយ៉ូតាស៊េរីថ្មី INNOVA២០២០ នេះមានតម្លៃ ៥៤,៨០០ ដុល្លាសហរដ្ឋអាមេរិច (លើកលែង ពណ៌សកាំម៉ៃ) ជាមួយនឹងជម្រើសជាច្រើនពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៍សក្បោះ ពណ៍ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និងពណ៌ខ្មៅ។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្តស៊េរីថ្មី INNOVA ២០២០ អាចអញ្ជើញមក ទស្សនាដោយផ្ទាល់នៅសាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ សាខាទួលសង្កែ សាខាបាក់ទូក សាខាទឹកថ្លា សាខាបឹងកេងកង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយករថយន្តចាស់ របស់អ្នកមកប្តូរយករថយន្តថ្មីនេះផងដែរ តាមរយៈ សាខាលក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវាបង់រំលស់ តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវ សេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ ០១៧ ៣៣៣ ៥០៣ ឬតាមគេហទំព័រ www.toyota.com.kh ឬតាមទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia៕   

ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០
ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០
ការសម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា INNOVA ស៊េរីថ្មីឆ្នាំ២០២០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]