ប្រេស៊ីល៖ ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ COPA AMERICA 2019 កាលពីព្រលប់ព្រឹកមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិឈីលីក្នុងលទ្ធផល ២-១។

ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន

ការប្រកួតនេះមានភាពតានតឹងមែន ដោយក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតនៅនាទីទី១២ អាហ្សង់ទីនបានរកគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Sergio Aguero ខណៈគ្រាប់ទីពីររកបានដោយខ្សែប្រយុទ្ធជំនាញជើងឆ្វេងរបស់ក្លិប Juventus កីឡាករ Paulo Dybala ស្របពេលដែលមួយគ្រាប់របស់ឈីលី រកបានដោយបាល់ពិន័យ ១១ម៉ែត្រដោយធ្វើបានសម្រេចដោយកីឡាករ Arturo Vidal។ 

ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន
ក្រុមកីឡាករជម្រើសជាតិឈីលី

នៅក្នុងការប្រកួតនេះផងដែរហាក់មានការប៉ះទង្គិចគ្នាច្រើន ដោយលោកអាជ្ញាកណ្ដាលបានចាយកាតលឿងអស់ដល់ទៅ ៧ ហើយរៀបនឹងបញ្ចប់វគ្គទីមួយទៅហើយ ពោលគឺនៅនាទីទី៣៦ ក៏មានការប៉ះទង្គិចគ្នាខ្លាំងរវាងកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi និងខ្សែការពារឈីលី Gary Medel ដែលបានធ្វើឲ្យលោកអាជ្ញាកណ្ដាលពិន័យកាតក្រហមដល់អ្នកទាំងពីរ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរបញ្ជាក់ផងដែរថា ក្រោយចប់ការប្រកួតនេះយើងអាចរកឃើញក្រុមដែលទទួលចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក្នុងពានរង្វាន់កម្រិតទ្វីបអាមេរិកខាងត្បូងមួយនេះ ដោយអាហ្សង់ទីនលេខ៣ និងឈីលីលេខ៤ ខណៈវគ្គផ្ដាច់ព្រ័ត្រនឹងប្រកួតនៅថ្ងៃស្អែក ដោយក្រុមម្ចាស់ផ្ទះប្រេស៊ីលចេញមកតទល់នឹងប៉េរូ៕

ចង់ដឹងថាការប្រកួតនោះ ជក់ចិត្ត និងល្អមើលកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]