ភ្នំពេញ៖ ម្ចាស់ខ្សែក្រវាត់៨ប្រភេទទម្ងន់ Manny Pacquiao នឹងត្រូវចេញមកដណ្តើមខ្សែក្រវាត់ WBA World Welterweight Champion ជាមួយកីឡាករអាមេរិក Keith Thurman នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ នេះហើយ។ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និងរស្មីហង្សមាស HDTV ចាប់ពីម៉ោង ៨ ព្រឹកតទៅ។

ចំពោះការប្រកួតនេះគ្រូបង្វឹករបស់ Pacquiao គឺលោក Freddie Roach បាននិយាយថា៖

«Manny គឺពិតជាលឿនខ្លាំងណាស់។ គាត់អាយុ ៤០ ឆ្នាំហើយ តែល្បឿន និងការវាយរបស់គាត់ដូចកាលនៅ seven-division world champion ដូច្នោះដែរ។ ចំណែកឯ Thurman គឺយឺតជាង Ketchup Heinz។ លោក Manny ប្រាកដជាឈ្នះ Thurman ក្នុងការប្រកួតលើកនេះ»។

រង់ចាំទស្សនាទាំងអស់គ្នាថា តើការប្រកួតដ៏ញ៉ាក់សាច់លំដាប់ពិភពលោកនេះនឹងមានភាពរំជើបរំជួលយ៉ាងណា? មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕

ទស្សនាវីដេអូដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]