ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា បើទោះបីតារាសម្ដែងស្រី អ្នកនាង Nulek នៅក្នុងសិល្បៈជាមនុស្សពូកែលេងច្រើនពិតមែន ប៉ុន្តែជាក់ស្ដែងជីវិតពិតប្រចាំថ្ងៃតារាស្រីរូបនេះ គឺពិតជាបានដើរតួនាទីជាម្ដាយ និងភរិយាយ៉ាងល្អ នៅក្នុងការគ្រប់គ្រងគ្រួសារតូចមួយនេះផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ ក៏មានការលេចលឺពាក្យរិះគន់ដល់ស្វាមីរបស់តារាស្រី អ្នកនាង Nulek រឿងដែលបណ្ដោយឲ្យនាងទទួលរ៉ាប់រងធ្វើការងាររកប្រាក់តែម្នាក់ឯង ខណៈស្វាមីនាងនៅតែផ្ទះ ដោយមិនបានប្រកបកិច្ចការងារអ្វីនោះទេ។

ជាមួយគ្នានេះដែរ បន្ទាប់ពីលឺពាក្យរិះគន់ លើកយកមកវែកញែកមិនប៉ុន្មាន ស្រាប់តែបានធ្វើឲ្យតារាស្រី អ្នកនាង Nulek នៅមិនសុខរហូតដល់មានការបង្ហោះសារមួយថា‍ «អ្នកគិតថារាល់ថ្ងៃប្ដីខ្ញុំ នៅផ្ទះស្រួលៗដូចតែអ្នកគិតមែនឫ? អ្នកប្រហែលជាគិតខុសហើយ អ្នកប្រហែលជាមិនជឿទេថា ការងារដែលស្វាមីខ្ញុំធ្វើដើម្បីខ្ញុំ និងកូនរាល់ថ្ងៃ និងជាប្រចាំនេះ វាអាចនឹងលើសពីអ្វីដែលហៅថាឈ្នួលបម្រើទៅទៀត ព្រោះថាបងៗអ្នកបម្រើតាមផ្ទះផ្សេងមួយចំនួនយប់ឡើង អាចសម្រាកបាន តែស្វាមីខ្ញុំគាត់រវល់ការងារផ្ទះពេញមួយថ្ងែ ហើយយប់ឡើងក៏ត្រូវមើលថែកូនតូចជំនួសខ្ញុំទៀត ដូច្នេះសុំឈប់គិតទៅថាស្វាមីខ្ញុំរស់ដោយសារតែប្រពន្ធ ព្រោះថាប្រសិនបើគ្មានគាត់ ខ្ញុំក៏មិនដឹងថានឹងត្រូវធ្វើយ៉ាងម៉េចដែរ»។

បន្ទាប់ពីបានអានសាររបស់តារាស្រីរូបនេះរួចហើយ គឺរឹតតែបានដឹងច្បាស់ថាស្វាមីរបស់នាង ពិតជាស្រលាញ់នាងណាស់ ហើយរូបនាងផ្ទាល់ក៏ដឹងច្បាស់ពីទុក្ខលំបាករបស់ស្វាមីជាទីស្រលាញ់ផងដែរ៕

Nulek និងកូន
ស្វាមីNulek និងកូន
ស្វាមីNulek និងកូន
គ្រួសារ Nulek
គ្រួសារ Nulek

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]