ភ្នំពេញ៖ បច្ចុប្បន្ននេះរថយន្តប្រភេទ SUV ទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បានច្រើនកាលៈទេសៈ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។ ភាគច្រើន អ្នកដែលជ្រើសរើសរថយន្តប្រភេទនេះយកទៅប្រើប្រាស់ដោយសាររថយន្ត SUV មានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់។

រថយន្ត SUV មាឌតូចច្រឡឹង

ដោយមានភាពងាយស្រួលក្នុងការបត់បែនបាននៅក្នុងទីក្រុង សន្សំសំចៃប្រេង និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ធ្វើឲ្យរថយន្ត Ford Ecosport ដែលជាប្រភេទរថយន្ត SUV ខ្នាតតូចនេះទទួលបានការពេញនិយម នេះក៏ដោយសារតែសមត្ថភាពអាចបត់បែនទៅតាមគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។

ជាមួយរថយន្ត Ford Ecosport ការបើកបរផ្លូវឆ្ងាយកាន់តែសប្បាយរីករាយ និងចំណាយកាន់តែតិច ព្រោះ Ford Ecosport បានបំពាក់ដោយម៉ាស៊ីន Ecoboost ទំហំ 1.0L តែមានកម្លាំងខ្លាំង ស៊ីប្រេងតិច និងមិនប៉ះពាល់បរិស្ថានទៀតផង។

រថយន្ត SUV មាឌតូចច្រឡឹង

សម្រាប់ការបើកបរនៅក្នុងទីក្រុងដែលមានផ្លូវស្ទះតូចចង្អៀត ពិបាកចតឡានក៏លែងជាបញ្ហាទៀតដែរ ព្រោះ Ford Ecosport មានរាងតូចល្មម ងាយស្រួលរកកន្លែងចត។ ម្យ៉ាងទៀតរថយន្តនេះក៏បានភ្ជាប់មកជាមួយនូវបចេ្ចកវិទ្យាទំនើបៗមួយចំនួនដូចជា ចង្កៀងមុខបិទបើកអូតូ ផ្លិតទឹកអូតូ និងមានកាមេរ៉ា និងសេនសឺខាងក្រោយជំនួយចូលចតផងដែរ។

រថយន្ត SUV មាឌតូចច្រឡឹង

មិនតែប៉ុណ្ណោះ អ្នកអាចជ្រើសរើសរថយន្តមួយ ដែលអ្នកគិតថាស័ក្ដិសមនឹងបុគ្គលិកលក្ខណៈរបស់អ្នក ព្រោះ Ford Ecosport មានច្រើនពណ៌សម្រាប់អ្នកជ្រើសរើស រួមមានដូចជា ពណ៌ខៀវ ស័ក្ដិសមសម្រាប់អ្នកដែលចូលចិត្តភាពហ៊ឺហាសប្បាយរីករាយ ពណ៌ក្រហមសម្រាប់អ្នកដែលស្រលាញ់រថយន្តបែបស្ព័រ ពណ៌ទឹកក្រូចសម្រាប់អ្នកស្រលាញ់ភាពថ្មីខុសប្លែកពីគេ និងពណ៌ក៏មើលទៅស្រស់ស្អាតមិនចាញ់ពណ៌ដទៃទៀតដែរ។

រថយន្ត SUV មាឌតូចច្រឡឹង

ថ្វិត្បិតតែរថយន្តនេះមានរាងតូចល្មមមែនពិត តែមានកន្លែងដាក់សម្ភារៈច្រើនដល់ទៅជាង ២០ កន្លែងដូចជា កន្លែងដាក់កែវ ឬដបទឹក កន្លែងដាក់ស្បែកជើង ប្រអប់ត្រជាក់សម្រាប់ដាក់ភេសជ្ជៈ កន្លែងដាក់ទូរស័ព្ទ និងកន្លែងដាក់ឥវ៉ាន់ជាច្រើនទៀត។

រថយន្ត SUV មាឌតូចច្រឡឹង
រថយន្ត SUV មាឌតូចច្រឡឹង

រីឯសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍វិញ Ford Ecosport ក៏មិនចាញ់រថយន្ត SUV ប្រភេទធំៗដែរ អ្នកអាចដាក់សម្ភារៈផ្សេងៗដូចជា កង់ ឬក្ដារជិះលើទឹកនៅលើដំបូល និងផ្នែកខាងក្រោយរថយន្តបាន។ បចេ្ចកវិទ្យាជំនួយនៅពេលបើកបរមួយចំនួនបានបំពាក់លើ Ford Ecosport ដែលផ្ដល់ភាពងាយស្រួល និងផ្ដល់ទំនុកចិត្តក្នុងការបើកបររួមមានដូចជា ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)។ នៅពេលកំពុងឡើង ហើយអ្នកឈប់នៅលើទួល ប្រព័ន្ធនេះនឹងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិរយៈពេល 2.5 Sec ដើម្បីទុកពេលឲ្យអ្នកមានពេលដកជើងចេញពីហ្វ្រាំងទៅជាន់លើហ្គាជៀសវាងការរអិលថយក្រោយ។

រថយន្ត SUV មាឌតូចច្រឡឹង

កាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល វាអាចធ្វើការទប់លំនឹងរបស់រថយន្ត និងបញ្ជៀសការក្រឡាប់ (Electronic Stability Control) មិនចំពោះតែផ្លូវធម្មតានោះទេ នៅលើផ្លូវគ្រួស ឬផ្លូវដីក៏ដំណើរការបានដូចគ្នា៕

រថយន្ត SUV មាឌតូចច្រឡឹង
រថយន្ត SUV មាឌតូចច្រឡឹង
រថយន្ត SUV មាឌតូចច្រឡឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]