កូរ៉េខាងត្បូង ៖ តារាសម្តែង Song Joong Ki នឹងត្រលប់មកសម្ដែងខ្សែភាពយន្ត ជាថ្មីម្ដងទៀត បន្ទាប់ពីការបង្ហាញខ្លួន ក្នុងខ្សែភាពយន្តដំបូងរបស់លោកកាលពី ៣ឆ្នាំមុន។ ខ្សែភាពយន្តថ្មីនេះ មានចំណងជើងថា Victory ដែលត្រៀមនឹងចាក់បញ្ចាំង នៅឆ្នាំ២០២០ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរ ទោះបីជាព័ត៌មានរឿងស្នេហាប្រេះឆារបស់លោក និងអតីតភរិយា គឺតារាសម្ដែង Song Hye Kyo នៅតែជារឿងរ៉ាវដ៏ក្ដៅគគុក ក្នុងវិស័យសិល្បៈកូរ៉េក៏ពិតមែន ប៉ុន្តែជាក់ស្ដែង តារាប្រុសរូបនេះ នៅតែប្រកាន់ជំហររឹងមាំ ចាប់ផ្ដើមការងារថ្មីជាធម្មតា។

មុនពេលលែងលះគ្នា Song Joong Ki ត្រូវបានគេរាយការថា លោកមានអារម្មណ៍តានតឹងខ្លាំងណាស់ ព្រោះតែជីវិតស្នេហា ជួបប្រទះនូវបញ្ហាបែកបាក់ ធ្វើឲ្យលោកគិតច្រើនរហូតដល់ជ្រុះសក់។ រហូតមកដល់ពេលនេះ វាមានរយៈពេល ១សប្ដាហ៍ទៅហើយ បន្ទាប់ពីការលែងលះគ្នារបស់អ្នកទាំង២។

ទន្ទឹមនឹងនេះ អតីតភរិយារបស់លោក គឺនាង Song Hye Kyo ក៏ត្រៀមនឹងបង្ហាញខ្លួនជាសាធារណៈ ជាថ្មីម្ដងទៀតផងដែរ ក្នុងកម្មវិធីផលិតផលគ្រឿងសម្អាង នៅឯប្រទេសចិន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Song Joong Ki និងអតីតភរិយា
រូបភាព Song Joong Ki
រូបភាព Song Joong Ki
រូបភាព Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]