កូរ៉េខាងត្បូង៖ អ្នកដែលគាំទ្រភាពយន្ត​កូរ៉េ ច្បាស់ជាបានជ្រាបច្បាស់រួចមកហើយ ពីព័ត៌មានដែលទាក់ទងនឹង ការលែងលះរបស់តារាសម្តែងដ៏ល្បីមួយគូ គឺរវាងប្តីប្រពន្ធត្រកូលសុង (Song JoongKi & Song Kye Kyo ) ដែលអ្នកគ្រប់គ្នាធ្លាប់បាន ឃើញពីការសម្តែងរួមគ្នារបស់ពួកគេទាំងពីរ ក្នុងរឿង “Descendants Of The Sun“ ក្នុង ឆ្នាំ២០១៧​កន្លងទៅនេះ។

ក៏ប៉ុន្តែក្រៅ ពីលេចលឺនៅដំណឹងលែងលះហើយ អ្នកគ្រប់គ្នានៅមិនទាន់ដឹងច្បាស់ ពីមូលហេតុនៃ ការលែងលះរបស់ពួកគេ ច្បាស់លាស់នៅឡើយទេ។ ក៏ប៉ុន្តែខាងសាមីខ្លួនបាន ចេញបកស្រាយថាពីព្រោះ តែបញ្ហាមិនចុះសម្រុងគ្នាហើយ ក៏ឈានដល់ការលែងលះគ្នាតែម្តងទៅ។ បន្ទាប់ពីមានការបកស្រាយរួចមក រឿងនេះក៏ហាក់ដូចជាស្ងប់ស្ងាត់មួយរយៈខ្លីទៅ។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ មានប្រភពជិតស្និទ្ធខាង Song Kye Kyo បានលួចបង្ហើបថា មុនពេលដែល លេចលឺដំណឹងលែងលះរបស់ពួកគេ Song Kye Kyo ធ្លាប់មានគម្រោងចង់យកកូន បន្ទាប់ពីនាងបញ្ចប់នៅការថតសាច់រឿងថ្មី ដែលមានចំណងជើងថា “Encounter” ជាមួយនឹង Park Bo Gum រួច។

ប្រភពដដែលបានបង្ហើបថា «Song Kye Kyo មានគម្រោងហើយបានរៀបចំរួចរាល់ហើយ ថានាងនឹងសម្រាកមួយរយៈសម្រាប់ការពរពោះ បន្ទាប់ពីការថតរឿង Encounter ត្រូវបានបញ្ចប់»។

ក៏ប៉ុន្តែជំនួសពី ការមានគម្រោងឈប់មួយរយៈនោះ Song Kye Kyo បែរជាយល់ព្រមទទួលថតនៅរឿងថ្មី បន្ទាប់ពីរឿង Encounter បានបញ្ចប់រួចរាល់។ ប្រហែលមកពីបញ្ហាទាំងនេះហើយទើបធ្វើឲ្យ ប្តីប្រពន្ធមួយគូរនេះ ចាប់ផ្តើមមានបញ្ហានឹងគ្នា។

អ្នកគ្រប់គ្រងរបស់Song Kye Kyo មិនបានធ្វើការបញ្ជាក់ អ្វីទាក់ទងនឹងគម្រោងមានផ្ទៃពោះនេះទេ។ ទោះជាយ៉ាងណាក៏ដោយ Song Kye Kyo នឹងត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះវិញ បន្ទាប់ពីឈប់សម្រាកអស់មួយរយៈកន្លងមក៕

រឿង“Descendants Of The Sun“
Song Kye Kyo
Song Kye Kyo
Song Kye Kyo& Song JoongKi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]