កូរ៉េខាងត្បូង៖ តារាចម្រៀងប្រុស Jo Kwon អតីតសមាជិកក្រុមចម្រៀងធ្លាប់ល្បីឈ្មោះ 2AM ត្រូវបានមហាជនទទួលស្គាល់ថា លោកគឺតារាចម្រៀងប្រុសមួយរូបដែលមានរូបរាងស្គមស្លីម ល្វត់ល្វន់ស្ទើរតែដូចជាមនុស្សស្រី ប៉ុន្តែស្រាប់តែថ្មីៗនេះ លោកក៏បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបរាងថ្មីប្លែករបស់លោក។

គួរឲ្យដឹងថា ចាប់តាំងពីក្រុមចម្រៀង 2AM ប្រកាសរំសាយក្រុមអស់រយៈពេលជាច្រើនឆ្នាំមក ដំណឹងរបស់សមាជិកនីមួយៗនៃក្រុមមួយនេះ ក៏ស្ងប់ស្ងាត់ទៅតាមផងដែរ។ ដោយឡែក មិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ សមាជិករបស់ក្រុម 2AM មួយរូប គឺ Jo Kwon ក៏បានត្រឡប់មកបង្ហាញខ្លួនជាថ្មី នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយលោកបានបង្ហោះនូវរូបថតមិនប៉ុន្មានសន្លឹក ដោយបានបង្ហាញឲ្យឃើញពីសាច់ដុំធំៗកង់ៗសាកសមជាមនុស្សប្រសពេញលក្ខណៈ ដែលបានមកពីការហាត់ប្រាណរបស់លោក និងជាពិសេសវាធ្វើឲ្យលោក កាន់តែមានមន្តស្នេហ៍ទាក់ទាញជាងមុនថែមទៀតផង រហូតធ្វើឲ្យមហាជនមួយចំនួន ធំលាន់មាត់ ស្ទើរតែមិនគួរជឿ ពីការប្រែប្រួលរូបរាងថ្មី របស់តារាប្រុសរូបនេះថែមទៀតផងដែរ។

គួរឲ្យដឹងថាផងដែរ បច្ចុប្បន្ននេះ Jo Kwon កំពុងតែបម្រើការបំពេញកាតព្វកិច្ចយោធា ដូចនេះមិនចម្លែកនោះទេ ដែលលោកបានប្រែប្រួលរូបរាងពីស្គម មកជាមានសាច់ដុំៗបែបនេះពីព្រោះត្រូវប្រើប្រាស់កម្លាំងថាមពលច្រើន ក្នុងការហ្វឹកហាត់នៅក្នុងបន្ទាយកងទ័ពផងដែរ៕ 

រូបរាងតារាប្រុស Jo Kwon បច្ចុប្បន្ន
រូបរាងតារាប្រុស Jo Kwon បច្ចុប្បន្ន
រូបរាងតារាប្រុស Jo Kwon បច្ចុប្បន្ន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
រូបរាងតារាប្រុស Jo Kwon កាលពីមុន
តារាប្រុស Jo Kwon ចូលហ្វឹកហាត់យោធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]