ភ្នំពេញ៖ ផាសុកភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយនឹងក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនអាចខ្វះបាន។ ការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតសុភមង្គលក្នុងក្រុមគ្រួសារ គឺតែងតែកើតឡើងកំឡុងពេលញុំាអាហារជុំគ្នា។ ដូច្នេះហើយបន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃលោកអ្នកគួរតែចំណាយពេលដ៏រីករាយញុំាអាហារជាមួយគ្នានៅផ្ទះ។

ដូច្នេះដើម្បីឱ្យលោកអ្នកទទួលបានបែបផែនជីវិតដ៏រស់រវើកបែបនេះក្រុមហ៊ុនអេឡិចត្រូនិក សាមសុង ក៏បានផ្តល់ជូននូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ភាពរីករាយ និងអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃជាមួយនឹងផលិតផល ដែលឈានមុខ និងល្អផ្តាច់គេ។

ទូទឹកកក កកខាងក្រោមរបស់ Samsung

ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង សូមណែនាំទូទឹកកកស៊េរីថ្មីដ៏ទំនើប ឆ្លាតវៃ ដែលលក់ដាច់ និងកំពុងពេញនិយមនៅលើទីផ្សារបច្ចុប្បន្ន គឺទូទឹកកក កកផ្នែកខាងក្រោមរបស់ Samsung។ ហើយក្រុមហ៊ុន សាមសុង ជឿជាក់ថា ទូទឹកកកនេះពិតជាល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការរស់នៅដែលពោរពេញដោយផាសុកភាព និងភាពទាន់សម័យរបស់អតិថិជនទាំងអស់។

ទូទឹកកក កកខាងក្រោមរបស់ Samsung

សូមបញ្ជាក់ថាទូទឹកកក ដែលកកផ្នែកខាងក្រោមស៊េរីថ្មីនេះបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាពិសេសអស្ចារ្យជាច្រើន ដែលពុំធ្លាប់មានលើសផលិតផលទូទឹកកកធម្មតា។ ពេលនេះលោកអ្នកពិតជាចង់ជ្រាបច្បាស់ថា តើវាអស្ចារ្យកម្រិតណាទៅសូមមកមើលចំណុចពិសេសៗខាងក្រោមនេះទាំងអស់គ្នា៖
Optimal Fresh Zone ៖ គឺជាកន្លែងដែលអាចកំណត់បាន (Adjustable) ដើម្បីរក្សាភាពស្រស់នៃអាហារ ត្រី សាច់ បន្លែរបស់អ្នកបានទ្វេដងដោយមិនធ្វើឱ្យកករឹងខូចគុណភាពឡើយ។
Advanced Digital Inverter ៖ បច្ចេកវិទ្យានេះអាចធ្វើការបានយ៉ាងឆ្លាតវៃបំផុតក្នុងការជួយឱ្យទូទឹកកកប្រើប្រាស់បានយូរ សន្សំសំចៃថាមពលអគ្គិសនីបានយ៉ាងច្រើនបំផុត និងគ្មានសម្លេងរំខានផងដែរ។

Power Deodorizer ៖ ជាបច្ចេកវិទ្យាចុងក្រោយ និងមានតែមួយគត់ក្នុងការស្រូបយកចេញនូវក្លិនមិនល្អនៅក្នុងទូទឹកកកទាំងមូល ដើម្បីការពារម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ឱ្យនៅស្រស់ និងរក្សារសជាតិដើមបានយ៉ាងល្អបំផុត។

Larger Capacity Freezer & Veggie Box ៖ ត្រង់ចំណុចនេះអតិថិជនសាមសុង ទាំងអស់សុទ្ធតែចង់បានគ្រប់ៗគ្នា លោកអ្នកអាចដាក់បន្លែ ផ្លែឈើ និងអាហារក្លាស្សេបានកាន់តែច្រើន និងនៅតែស្រស់បានកាន់តែយូរ។

• Advanced All-Around Cooling System ៖ ជាបច្ចេកវិទ្យាចុងក្រោយ ដែលអាចធ្វើឱ្យគ្រប់ផ្នែក គ្រប់ជាន់ ត្រជាក់ក្នុងសីតុណ្ហភាពដ៏ត្រឹមត្រូវជាក់លាក់បំផុត និងជួយឱ្យគ្រប់បន្លែ ផ្លែឈើ ត្រីសាច់ទាំងអស់របស់លោកអ្នកនៅតែស្រស់បានកាន់តែយូរ។

Bottom Mount Freezer ៖ ជាកន្លែងកកដែលត្រូវបានរចនាឡើងយ៉ាងពិសេសស្ថិតនៅផ្នែកខាងក្រោម ដើម្បផ្តល់នូវភាពងាយស្រួលក្នុងការដាក់ ឬយកសាច់ចេញ ឬរបស់ណាមួយដែលមានទំហំធំ និងធ្ងន់។

“Minimal” Flat Style ៖ ត្រូវបានរចនាឡើងយ៉ាងល្អប្រណីតជាមួយនឹងផ្ទៃរាបស្មើចាំង រលោង ស្តើងស្មើសាច់មិនច្រែស ឬកាន់ស្នឹម ស័ក្តិសមបំផុតសម្រាប់គេហដ្ឋាន ឬក្នុងផ្ទះបាយដ៏ស្រស់ស្អាតទាក់ទាញរបស់លោកអ្នក។

ទូទឹកកក កកខាងក្រោមរបស់ Samsung
ទូទឹកកក កកខាងក្រោមរបស់ Samsung
ទូទឹកកក កកខាងក្រោមរបស់ Samsung

ចំណុចពិសេសនៃបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យទាំងអស់នេះ គឺពិតជាត្រូវជាមួយនឹងអ្វីដែលលោកអ្នកកំពុងស្វែងរកហើយមែនទេ? ពិតប្រាកដណាស់សម្រាប់ម៉ូឌែលនេះក៏នៅមានចំណុចពិសេសៗជាច្រើនទៀតដែលលោកអ្នកចង់បានព្រមទាំងល្អលើសពីអ្វីដែលលោកអ្នកស្មានមិនដល់ផងដែរ។ ជាចុងក្រោយជាមួយនឹងទូទឹកកក ដែលកកផ្នែកខាងក្រោមនេះ ពិតជាធ្វើឱ្យជីរិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក កាន់តែមានន័យ និងរស់រវើក។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផលអេឡិចត្រូនិច ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]