ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែងស្រីដែលពោរពេញ ទៅសមត្ថភាពអ្នកនាង សុខ ចាន់ធីតា ហៅ កា តុ ឃើញថាមានប្រជាប្រិយភាពខ្លាំង សឹងតែលើគ្រប់វិស័យ ក្នុងពេលបច្ចុប្បន្ននេះ ។ ក្នុងនោះផងដែរ តារាចម្រៀងស្រីពហុជំនាញរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ទាំងការកាត់សក់ ច្រៀងរាំ ពិធីការិនី រួមទាំងការសម្ដែងកំប្លែង សុទ្ធតែធ្វើយ៉ាងល្អ ។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំង ជាងនេះទៅទៀតនោះ នាយ ខ្យង ដែលប្ដីរបស់ អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ រូបនេះក្រៅពីអាជីព ជាអ្នកលេងភ្លេង នោះ គេសង្កេតឃើញថា ស្វាមី របស់ នាង ជាអ្នកដឹកនាំ ក្នុងកម្មវិធី«ឆ្ងាយឬអត់» របស់ ផលិតកម្ម ថោន ថែមទៀតផង នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាពេលកន្លែងមក ។

គួររម្លឹកផងដែរថា នាពេលកន្លងមកគេធ្លាប់តែឃើញ នាយ ខ្យង ទៅណាមកណា ជាមួយប្រពន្ធជាប់ មិនដែលបានបង្ហើបប្រាប់ពីសមត្ថភាពរបស់ខ្លួន ឡើយ ទើបតែថ្មីៗនេះទេ ដែលផលិតកម្ម ឲ្យលោក ជាអ្នកដឹកនាំកម្មវិធីមួយ តែម្តង៕

កាតុ និងស្វាមី
កាតុ និងស្វាមី
នាយ ខ្យង ពេលថត
នាយ ខ្យង ពេលថត
នាយ ខ្យង ពេលថត
នាយ ខ្យង ពេលថត
នាយ ខ្យង ពេលថត
នាយ ខ្យង ពេលថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ