ចិន៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៧ ខែមិថុនាកន្លងមកនេះតារាសម្តែងស្រីជួរមុខរបស់ប្រទេសចិននាងFan Bingbingបានប្រកាសចែកផ្លូវគ្នាជាមួយគូដណ្តឹង តារាសម្តែងប្រុសវ័យ៤០ឆ្នាំលោកLi Chen ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប៉ុន្តែថ្មីៗនេះស្រាប់តែគេប្រទះឃើញFan Bingbing និងគូដណ្តឹងរបស់នាងណាត់ជួបគ្នាម្តងទៀតក្រោយពីប្រកាសបែកគ្នា មិនទាន់បានមួយសប្តាហ៍ផង។ ដោយលោកLi Chen និងFan Bingbingណាត់ជួបគ្នានៅហាងអាហារថៃ មួយកន្លែងក្នុងប្រទេសចិន។

តាមសេចក្តីរាយការណ៍របស់ព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា Li Chenបានទៅដល់ហាងអាហារមុន ក្រោយមកទើបFan Bingbingមកដល់តាមក្រោយ។ ជាមួយគ្នានោះដែរគេសង្កេត ពេលដែលអ្នកលើកអាហារបើកទ្វារចូល ឃើញថាពួកគេទាំងពីរនិយាយសំណេះសំណាលគ្នាយ៉ាងស្និទ្ធស្នាល។

ម្យ៉ាងវិញទៀតគេសន្និដ្ឋានថា ហាងអាហារនេះ អាចជាកន្លែងដែលពួកគេណាត់ជួបគ្នាជាញឹកញាប់ក៏អាចថាបាន។ ក្រោយពីញ៉ាំអាហារចប់សព្វគ្រប់ ពួកគេទាំងពីរក៏ដើរចេញពីក្នុងហាង ហើយបានលើកដៃលាគ្នាចូលឡានរៀងៗខ្លួន។

រូបដែលគេថតបាននោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គម។ ក្រៅពីនេះអ្នកគាំទ្រកំពុងតែមានការសង្ស័យថា តើគូស្នេហ៍មួយគូនេះនឹងត្រឡប់មកស្រលាញ់គ្នាវិញឬក៏យ៉ាងណា?

សូមទស្សនារូបភាពខាងក្រោម៖​

Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
រូបដែលគេថតបាន​
រូបដែលគេថតបាន​
រូបដែលគេថតបាន​
រូបដែលគេថតបាន​
រូបដែលគេថតបាន​
រូបដែលគេថតបាន​
រូបដែលគេថតបាន​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]