ភ្នំពេញ៖ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាសម្ដែងស្រី ស្រស់ស្អាតសាច់សខ្ចី កញ្ញា វី កើនឡើងខ្លាំងមែនទែន ពីមួយថ្ងៃ ទៅមួយថ្ងៃ ទាំងការងារសម្ដែង និងការរកស៊ី របស់ សុទ្ធតែទទួលបានគាំទ្រទាំងអស់។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើនរបស់ អា វី ក្នុងចូលរួមកម្មវិធីខួបកំណើត ជាមួយនឹងមិត្តភក្តិ គឺកញ្ញា ឈិន សៀវម៉ី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលភាគច្រើន នាងមិនដែលលេងស្ទីលបែបនេះទេ។

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យប្រិយមិត្ត មានការកត់សម្គាល់ខ្លាំងនោះ គឺ អា វី បានលេងម៉ូតសក់ ប្លែកខុសពីរាល់ដង ជាមួយនឹងម៉ូតទឹករលក នៅខាងមុខ ហើយម៉ូតនេះ មិនប្រាកដមនុស្សភាគច្រើន ធ្វើសមនោះទេ តែសម្រាប់នាង និងសៀវម៉ី មិនខ្លាច ក្នុងការលេងម៉ូតសក់នេះ បង្ហាញឲ្យមហាជនបានឃើញ ព្រោះថា ពួកគេ មានទំនុកចិត្តខ្ពស់ ក្នុងការលេងខ្លួន យ៉ាងដូច្នេះ៕

អា វី
អា វី
អា វី
អា វី តែងខ្លួនកាលពីយប់មិញ
អា វី តែងខ្លួនកាលពីយប់មិញ
អា វី តែងខ្លួនកាលពីយប់មិញ
អា វី តែងខ្លួនកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]