កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នៅក្នុងវិស័យសិល្បៈប្រទេសថៃ គឺសម្បូរទៅដោយ តារាល្បីៗដែលជាកូនគាត់ ដែលមានម្ដាយជាជនជាតិថៃ និងឪពុកជាបរទេស។

ជាក់ស្ដែង ពួកគេគឺមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ដូច្នេះហើយ ប្រសិនបើពួកគេមានដុងផ្នែកសិល្បៈ ជឿជាក់ថារូបសម្រស់របស់ពួកគេ ពិតជាអាចទាក់ទាញចិត្តអ្នកគាំទ្រ ឲ្យស្រលាញ់ពេញចិត្តបានយ៉ាងងាយ។

យ៉ាងណាមិញ បើក្រឡែកមកមើល វិស័យសិល្បៈកូរ៉េឯណេះវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ។ នៅក្នុងវិស័យ Kpop ក៏មានតារាល្បីជាច្រើននាក់ ដែលជាកូនកាត់ មិនមែនជាជនជាតិកូរ៉េសុទ្ធនោះទេ ប៉ុន្តែប្រិយមិត្តមួយចំនួន បែរជានឹងមើលរំលង គិតថាពួកគេគឺជាជនជាតិកូរ៉េទៅវិញ។

ចង់ដឹងថា តើតារាល្បីៗរូបណាខ្លះជាកូនកាត់ តោះមកតាមដានទាំងអស់គ្នា៕

ទស្សនារូបភាពខាងក្រោម ៖  

១. Jeon Somi

Jeon Somi ជាកូនកាត់ដែលមាន ឪពុកជាជនជាតិកាណាដា និងម្ដាយជាជនជាតិកូរ៉េ។  

Jeon Somi

២. Nancy ក្រុម MOMOLAND

Nancy ជាកូនកាត់ដែលមាន ឪពុកជាជនជាតិអាមេរិក និងម្ដាយជាជនជាតិកូរ៉េ។  

Nancy

៣. Vernon ក្រុម SEVENTEEN

Vernon ជាកូនកាត់ដែលមាន ឪពុកជាជនជាតិជនជាតិកូរ៉េ និងម្ដាយជាជនជាតិអាមេរិក។ 

Vernon

៤. Huening Kai ក្រុម TXT

Huening Kai ជាកូនកាត់ដែលមាន ឪពុកជាជនជាតិ ប្រ៊េស៊ីលកាត់អាមេរិក និងម្ដាយជាជនជាតិកូរ៉េ។

Huening Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]