ចិន៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី Fan Bingbing បានប្រកាសបែកជាមួយនឹងគូដណ្តឹង នៅក្នុងថ្ងៃតែមួយ ដែលនាង Song Hye Kyo បានលែងលះប្តីខ្លួន។

ដំណឹងមួយនេះ បានធ្វើឲ្យ មនុស្សជាច្រើន មានការស្រឡាំងកាំងខ្លាំង ដោយសារតែពួកគេ ជឿជាក់ថា អ្នកទាំងពីរ អាចនឹងរៀបការនឹងគ្នា តែបែរជាពេលនេះ គ្រប់យ៉ាង ហ្វេនបានត្រឹមតែទទួលពាក្យថា បែកគ្នាទៅវិញ។

ក្រោយពីការប្រកាសបែកគ្នារួចមក ទើបតែថ្ងៃទី២៩ ខែមិថុនា កន្លងទៅនេះ រូបនាង​បានបង្ហាញខ្លួនជាថ្មី នៅក្នុងកម្មវិធីមួយ ដោយក្នុងនោះ នាងបានតែងខ្លួន យ៉ាងស្រស់ស្អាត ជាមួយនឹង មួក និងការបន្ថែមវ៉ែនតា ពិតជាស៊ីគ្នា ទៅនឹងសម្លៀកបំពាក់នាងខ្លាំង។

ជាពិសេស ហ្វេនក៏សម្គាល់ឃើញថា ទឹកមុខរបស់នាង ហាក់ដូចជាស្រស់ស្រាយ និងបញ្ចេញស្នាមញញឹមជានិច្ច នៅមុខមហាជន ហាក់ដូចជាគ្មានទុក្ខកង្វល់ និងគ្មានរឿងអីក្នុងចិត្តរបស់នាង បន្តិចសោះ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ហ្វេន ក៏សប្បាយចិត្ត ដែលឃើញអាយដលខ្លួន មានភាពរឹងមាំ និងធ្វើចិត្តបាន ព្រោះថា ស្នេហារបស់នាងមួយនេះ អាចនិយាយជាស្នេហាប្រកាសចំហរខ្លាំង និងរស់នៅជាមួយគ្នា បានយូរជាងគេ។ ប៉ុន្តែទោះបីជាយ៉ាងណា ចុងក្រោយ អ្នកទាំងពីរ នៅតែបែកបាក់គ្នា និងដើរផ្លូវផ្សេងគ្នាដដែល៕

Fan Bingbing
Fan Bingbing
Fan Bingbing អតីតគូដណ្តឹង
Fan Bingbing បង្ហាញមុខជាថ្មី
Fan Bingbing បង្ហាញមុខជាថ្មី
Fan Bingbing បង្ហាញមុខជាថ្មី
Fan Bingbing បង្ហាញមុខជាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]