បុរសចំណាស់ម្នាក់ ឈ្មោះ Walter Unbehaun អាយុ ៧៣ឆ្នាំ ដែលបានចំនាយពេលជិតមួយជីវិតរបស់គាត់នៅក្នុងគុក បានសម្រេចចិត្ត ចូលលួចប្រាក់ធនាគារ ដោយសង្ឃឹមថា រូបគាត់នឹងត្រូវប៉ូលីសចាប់ដាក់គុកម្តងទៀត។

អ្នកស៊ើបអង្កេត បានអោយដឹងថា បុរសចំណាស់នោះរូបនេះ  ត្រូវបានជាប់ចោទពីបទចូលប្លន់ប្រាក់នៅ ធនាគារ Harris ស្ថិតនៅក្នុង Niles  កាលពីថ្ងៃសោរ៏ បានប្រាក់ចំនួន 4,178 ដុល្លារ។ នៅពេលប្លន់ធនាគារនោះ បុរសចំណាស់រូបនេះ បានប្រាប់អ្នកគិតប្រាក់ថា គាត់នៅសល់ពេល តែ៦ខែប៉ុណ្ណោះ ដូចនេះគាត់គ្មានអ្វីដែលត្រូវសោកស្តាយទេ។ លោកតា Unbehaun  ថែមទាំងបានដោះអាវក្រៅ បង្ហាញកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះ ទៅកាន់អ្នកគិតប្រាក់ទៀតផង

ប៉ូលីស បាននិយាយថា បុរសនោះមិនបានពាក់អ្វី បិទបាំងមុខរបស់គាត់ទេ ដូចនេះហើយទើប ធ្វើអោយពួកគាត់ងាយស្រួលតាមចាប់ខ្លួន។ ម្យ៉ាងវិញទៀត ប៉ូលីសនិយាយបន្តថា នៅពេលឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ក្នុងបន្ទប់សណ្ឋាគារដែលបុរសនោះស្នាក់នៅ គាត់បែបជា ប្រញាប់ប្រញាល់ ប្រគល់ខ្លួនអោយប៉ូលីស  ហើយថែមទាំងនិយាយប្រាប់ប៉ូលីសថា គាត់ដឹងថាប៉ូលីសនឹងតាមរកចាប់ខ្លួនគាត់ ព្រោះបាន គាត់ប្លន់ធនាគារកាលពីថ្ងៃសោរ៏។

បន្ទាប់ពីឃាត់ខ្លួនបានប៉ុន្មានម៉ោងក្រោយមក លោកតា Unbehaun ថែមទាំងនិយាយប្រាប់ប៉ូលីសថា គាត់បានចំនាយពេលជិតមួយជីវិតនៅក្នុងគុក។ គាត់ មានអារម្មណ៏សុវត្ថិភាពនៅពេលគាត់នៅក្នុងគុក ហើយគាត់ចង់ចំនាយពេលចុងក្រោយរបស់គាត់នៅក្នុងគុកទៀតផង។

បុរសវ័យចំណាសនេះ ត្រូវបានដោះលែងចេញពីគុក នៅចុងឆ្នាំ ២០១១ បន្ទាប់ពីគាត់ជាប់គុកអស់រយៈ ១០ឆ្នាំ ពីបទប្លន់ធនាគារ។ បច្ចុប្បន្ន ប្រសិនបើបុរសរូបនេះ កាត់ទោសពីបទប្លន់ធនាគារ គាត់អាចត្រូវជាប់គុកពី១០ឆ្នាំទៅ ២០ឆ្នាំ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]