ភ្នំពេញ៖ ចំណងស្នេហារវាងតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា និងតារាសម្ដែងប្រុសសម្បុរស្រអែម ខ្ពស់ស្រឡះ លោក ថមមី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពផ្អែមល្ហែមខ្លាំង សឹងបេះមិនចេញ ពិសេសក្រោយបានភ្ជាប់ពាក្យជាផ្លូវការមេបាទាំងសងខាងដឹងឮ។ 

ជារឿយៗ គូស្នេហ៍តារាវ័យក្មេងមួយគូនេះ តែងតែមានដំណើរកម្សាន្តជាមួយគ្នាជាហូរហែ មិនថាក្នុងស្រុកឬក្រៅស្រុក យ៉ាងផ្អែមល្ហែមនិងរ៉ូមែនទិក ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមិនតិចនោះទេ កួចចិត្តច្រណែននឹងសេចក្តីសុខរបស់ពួកគេទាំងពីរជាខ្លាំង។ 

ជាក់ស្ដែង ថ្មីៗនេះតារាស្រីរូបស្រស់ កញ្ញា សួស វីហ្សា និងលោក ថមមី រឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៀតហើយ ក្រោយអ្នកទាំងពីរបានដឹកដៃទាំងគ្រួសារ ជុំគ្នាធ្វើដំណើរកម្សាន្តទៅលេងនៅឯក្រៅប្រទេស (ថៃ) យ៉ាងរីករាយ ដែលលើកនេះហាក់ខុសពីសព្វមួយដង ទៅណាមកណាមានតែពីរនាក់។ 

បើផ្អែកទៅលើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសំណាក់តារាស្រី កញ្ញា សួស វីហ្សា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះ គឺបានបង្ហាញពីទិដ្ឋភាពមួយ នៃការត្រៀមចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីហោះឆ្ពោះទៅកាន់ប្រទេសថៃ ជាមួយនឹងក្រុមគ្រួសារ ស្ថិតក្នុងទឹកមុខដ៏រីករាយ និងមើលទៅពិតជាមានសុភមង្គលជាខ្លាំង។ 

នៅក្នុងនោះដែរ គេក៏ឃើញមានវត្តមានរបស់តារាចម្រៀងស្រី កញ្ញា ផន ស្រីខួច បានចូលរួមនៅក្នុងដំណើរកម្សាន្តមួយនេះផងដែរ។ 

ប៉ុន្តែមិនថាយ៉ាងណា បើតាមការសរសេរបញ្ជាក់ពីកញ្ញា សួស វីហ្សា ដំណើរទៅប្រទេសថៃនាលើកនេះ គឺនាងទៅដើម្បីបំពេញការងារ និងសម្រាកលំហែកាយជាមួយនឹងគ្រួសារ៕

ទស្សនារូបភាពខាងក្រោម៖ 

វីហ្សា និង ថម មី
វីហ្សា និង ថម មី
វីហ្សា និង ថម មី
វីហ្សា និងគ្រួសារ
វីហ្សា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា