ក្មេងស្រីជាសិស្សសាលាម្នាក់ បានផ្ញើសារទៅគ្រួសាររបស់នាង តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីឲ្យជួយនាង នៅពេលនាងត្រូវបានគេរំលោភ នៅក្នុងព្រៃក្បែរផ្ទះរបស់នាង។

យោងតាមប្រភពព័ត៌មាន ដេលីម៊ែល របស់ប្រទេសអង់គ្លេង បានឲ្យដឹងថា ហេតុការណ៏នេះបានកើតឡើង ក្នុងភាគខាងជើងប្រទេស Wales ហើយក្មេងស្រីជាសិស្សសាលា ត្រូវគេរំលោភនោះ មានអាយុ ១៤ឆ្នាំ ដែលនាងបានយកទូរស័ព្ទដៃរបស់នាង មកសរសេរពាក្យថា “ជួយផង គេរំលោភខ្ញុំ” រួចបង្ហោះទៅលើហ្វេសប៊ុក របស់បងស្រីនាង ប៉ុន្តែនៅពេលដែលបងស្រី និងម្តាយរបស់ក្មេងស្រីនោះ រកនាងឃើញ គឺហួសពេលបាត់ទៅហើយ។ បន្ទាប់ពីហេតុការណ៏នេះ បានកើតឡើង ជនសង្ស័យត្រូវបានក្រុមប៉ូលីសឃាត់ខ្លួន ដែលជននោះមានឈ្មោះថា David Edgerton មានអាយុ ២២ឆ្នាំ។

បើតាមសម្តីរបស់ប៉ូលីស បានប្រាប់ឲ្យដឹងថា ហេតុការណ៏នេះ បានកើតឡើងដោយសារតែ ជនសង្ស័យបានចូលទៅសួរក្មេងស្រី ដែលជាជនរងគ្រោះ ពីផ្លូវដើម្បីទៅតៀមស្រា ខណៈពេលនាងកំពុងតែ អង្គុយចាំមិត្តភក្តិរបស់នាងមកជួប បន្ទាប់មកក្មេងស្រីនោះ បានជូនជនសង្ស័យទៅកាន់តៀមស្រាតែម្តង។

ប៉ុន្តែពីរម៉ោងក្រោយមក ក្មេងស្រីជាជនរងគ្រោះ មិនបាននាំជនសង្ស័យទៅតៀមស្រា ដែលជនសង្ស័យចង់ទៅនោះទេ ព្រោះជនសង្ស័យមិនបានប្រាប់ឈ្មោះរបស់តៀមស្រានោះទេ។ ក្រោយមកជនសង្ស័យឃើញមានឪកាសល្អ ក៏ចាប់ជនរងគ្រោះចូលទៅក្នុងព្រៃក្បែរនោះ ដោយបានចាប់ឪបនាងយ៉ាងណែន និងបានបោចសក់ ថែមទាំងគំរោមមិនឲ្យជនរងគ្រោះស្រែកថែមទៀតផង បន្ទាប់មកក៏ចាប់ផ្តើមធ្វើសកម្មភាពរំលោភតែម្តង។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]