ភ្នំពេញ៖​ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ - Ideamart ដែលជាកម្មវិធីសម្រាប់បង្កើតកម្មវិធីក្នុងទូរស័ព្ទ ដែលទទួលបានពានរង្វាន់ពិភពលោក ត្រូវបានដាក់ឲ្យដំណើរការក្នុងប្រទេសកម្ពុជា។ ‘Ideamart powered by Smart’ បង្កើននូវចក្ខុវិស័យនៃការច្នៃប្រឌិតក្នុងស្រុក ដោយផ្ដល់ឱកាសសហគ្រិនភាពជាច្រើន ដល់ភាគីទីបីនៃក្រុមអ្នកបង្កើតកម្មវិធីក្នុងទូរស័ព្ទក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុន Smart តាមរយៈកម្មវិធីAPIs ដ៏សាមញ្ញៗ។ 

កម្មវិធី Ideamart អនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធី និងអ្នកផ្ដល់មាតិការឲ្យប្រើប្រាស់កម្មវិធី APIs ជាមួយគ្នា និងរកប្រាក់កំរៃសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ កម្មវិធីនេះអនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធីទូរស័ព្ទ សហគ្រាស និង សូម្បីតែ មិនមែនជាអ្នកបង្កើតកម្មវិធីក្នុងទូរស័ព្ទ ក៏អាចបង្កើតសេវាផ្សេងៗផ្អែកលើកម្មវិធី APIs សាមញ្ញៗ បានផងដែរ។ លើសពីនេះទៀត កម្មវិធីនេះក៍ជួយបង្កើតទំនាក់ទំនងរវាងអ្នកជំនាញបង្កើតកម្មវិធីជាមួយនឹងអតិថិជនប្រកបដោយសក្តានុពលតាមរយៈវេទិការសហគមន៍ Ideamart នេះផងដែរ។  

ក្រុមហ៊ុន Smart ដាក់ឲ្យដំណើរការកម្មវិធីឌីជីថល(API)

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានពន្យល់ថា៖ 

«ក្នុងនាមជាអ្នកដឹកនាំឧស្សាហកម្មក្នុងការលើកកម្ពស់សហគ្រិនភាពបច្ចេកវិទ្យា កម្មវិធី API នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យានេះក្នុងស្រុកជាមួយនឹងចក្ខុវិស័យរបស់យើងដើម្បីក្លាយជាជើងឯកឌីជីថលកម្ពុជា។ Ideamart powered by Smart ដែលទើបដាក់ឲ្យដំណើការថ្មីនេះនឹងនាំឲ្យមានការចូលរួម និងភាពជាដៃគូ ក្នុងកម្មវិធីAPI កាន់តែលឿនសម្រាប់ អាជីវកម្មទើបចាប់ផ្តើមថ្មីខ្នាតតូចបំផុត រហូតដល់ក្រុមហ៊ុនធំៗបំផុត»។

លោក ថូម៉ាស់ (Thomas) បានបន្ថែមថា៖ 

«បើទោះបីប្រទេសកម្ពុជា មានសក្តានុពលដ៏ធំ និងប្រជុំដោយធនធានមនុស្សដ៏មានទេពកោសល្យក៏ដោយ ប៉ុន្តែ វិលសាលភាពនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ និងសម្រាប់ការបង្ហាញពីការច្នៃប្រឌិតក្នុងស្រុក នៅតែមានកម្រិត។ ដើម្បីផ្លាស់ប្ដូរការខ្វះខាតនេះ យើងបានសម្រេចដាក់ឲ្យដំណើរការកម្មវិធី Ideamart នៅកម្ពុជា។ ស្រដៀងគ្នាទៅនឹងសិក្ខាសាលា API Hackathons កាលពីឆ្នាំមុនដែរ កម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់នឹងត្រូវបានធ្វើឡើងនៅក្នុងខែខាងមុខនេះ ដើម្បីបង្ហាញឲ្យបុគ្គល និងអង្គភាពកាន់តែច្រើនទៀតជាមួយនឹងឱកាសក្នុងការបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ជំនួយតាមរយៈ កម្មវិធី APIs ដែលបានចែករំលែកជាមួយក្រុមហ៊ុនSmart»។
លោក ថូម៉ាស ហ៊ុន

នៅប៉ុន្មានខែខាងមុខនេះ កម្មវិធី Ideamart នឹងបន្តបង្ហាញពីបណ្តាញកម្មវិធីថ្មីជាច្រើនរបស់កម្មវិធី Mobile Network APIs ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្រិតផ្សេងៗនៃកម្មវិធី និងមុខងារសេវាកម្មដែលមានការរីកចម្រើនកាន់តែខ្លាំងឡើង។ កម្មវិធី Ideamart ត្រូវបានគេរំពឹងថា នឹងបើកទីផ្សារថ្មីក៏ដូចជាឱកាសជាច្រើនក្នុងការបង្កើតទីផ្សារកម្មវិធីទូរស័ព្ទដែលនឹងប្រមូលផ្ដុំអ្នកមានទេពកោសល្យផ្នែកសហគ្រិនភាព និងអ្នកបង្កើតកម្មវិធីឲ្យនៅជាមួយគ្នា។ 

លោក Viranga Seneviratne ប្រធានផ្នែកកម្មវិធី MIFE Business and IoT, IdeaMart ក្រុមហ៊ុន Dialog Axiata បានមានប្រសាសន៍ថា៖

« Smart Axiata គឺជាប្រតិបត្តិករទូរសព្ទ័ចល័តដំបូងគេបង្អស់នៅលើទីផ្សារ Axiata ដែលបានទទួលជោគជ័យក្នុងការបង្កើតវេទិកាកម្មវិធី Ideamart ដែលបង្កើតឡើងដោយក្រុមហ៊ុន Dialog Axiata នៅប្រទេស ស្រីលង្កា។ យើងសង្ឃឹមថា ផ្លាតហ្វម API នេះ នឹងជួយដល់សហគមន៍អ្នកបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទដែលកំពុងកើនឡើង តាមរយៈការផ្តល់ឱកាសកាន់តែងាយស្រួលជាច្រើន ដើម្បីធ្វើជាស្ពានក្នុងអាជីវកម្មរបស់ពួកគេ ហើយជាមួយគ្នានេះ ក៏អាចប្រើប្រាស់ទេពកោសល្យធនធានក្នុងស្រុកបានផងដែរ»។
លោក Viranga Seneviratne
ក្រុមហ៊ុន Smart ដាក់ឲ្យដំណើរការកម្មវិធីឌីជីថល(API)
ក្រុមហ៊ុន Smart ដាក់ឲ្យដំណើរការកម្មវិធីឌីជីថល(API)

សម្រាប់ព័ត៌មានបន្ថែមលើកម្មវិធី Ideamart សូមចូលទៅកាន់https://ideamart.io ឬតាមដាននៅលើទំព័រហ្វេសបុក Smart for Cambodia របស់ក្រុមហ៊ុន Smart តាមរយៈ facebook.com/smartforcambodia ដើម្បីទទួលបានព័ត៌មានថ្មីៗលើការច្នៃប្រឌិតផ្សេងៗទាក់ទងនឹងកម្មវិធី API៕

ក្រុមហ៊ុន Smart ដាក់ឲ្យដំណើរការកម្មវិធីឌីជីថល(API)
ក្រុមហ៊ុន Smart ដាក់ឲ្យដំណើរការកម្មវិធីឌីជីថល(API)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]