ភ្នំពេញ៖ អាចនិយាយបានថាករណីដួលរលំអគារកម្ពស់ ៧ជាន់ នៅក្នុងខេត្តព្រះសីហនុ ជាសោកនាដកម្មធំមួយក្នុងប្រទេសកម្ពុជា ក្នុងចំណោមសោកនាដកម្មធំៗទាំងអស់នាពេលកន្លងមក។

ជាមួយគ្នានេះ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្ដែងពីអារម្មណ៍សោកស្ដាយ ជាពិសេសជាងនេះទៅទៀតនោះគឺថ្នាក់ដឹកនាំ ជាច្រើនរូបបានយកចិត្តទុក្ខដាក់ទៅលើករណីមួយនេះខ្លាំងមែនទែន។

ជាក់ស្ដែង លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ ព្រមទាំងបុគ្គលិកសិប្បកម្ម រ៉ារី ទាំងអស់បាននាំគ្នាសម្ដែងពីអារម្មណ៍ យ៉ាងសោកស្ដាយចំពោះការបាត់បង់ជីវិត បងប្អូនខ្មែរ ជាច្រើនរូបក្នុងសោកនាដកម្មមួយនេះ តាំងពីថ្ងៃកើតហេតុមកម្ល៉េះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ លោកស្រី ។

លើសពីនេះទៅទៀតនោះ លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ មិនត្រឹមតែធ្វើបង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះនោះទេ ថែមទាំងមានវីដេអូ បន់ស្រន់ដល់ទេវតា តាមថែរក្សាប្រជាជនខ្មែរ ទៀតផង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះទៅកន្លែងផ្ទាល់
សកម្មភាពរុករក
លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ
លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ
លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ
លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ
លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ
លោកស្រីនាយិកា កូវ ច័ន្ទសុវណ្ណារិទ្ធ បង្ហាញក្តីទុក្ខសោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]