អាមេរិក៖ បើយើងគិតដល់ថ្ងៃទី១១ ខែកញ្ញា យើងប្រាកដជានឹកឃើញដល់ថ្ងៃ ដែលអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានយន្ដហោះបុកកម្ទេចដោយក្រុមភេរវករជាក់ជាពុំខាន។

ការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ គឺជាព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក រហូតមកដល់ពេលនេះមានរយៈពេល១៨ឆ្នាំមកហើយ មនុស្សម្នានៅតែចងចាំមិនភ្លេច។

យ៉ាងណាមិញ ថ្មីៗនេះរូបថតក្រោយមានការបុកកម្ទេចអគារពាណិជ្ជកម្ម ត្រូវបានបង្ហាញ និងចែកចាយ បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងដល់មហាជន។

យោងតាមប្រភពបានឱ្យដឹងថា មានជនអនាមិកម្នាក់បានចែកចាយរូបថតមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពដ៏រន្ធត់មួយចំនួន ក្រោយពីការបុកកម្ទេចអគារពាណិជ្ជកម្មនោះ។

រូបភាពទាំងនេះបង្ហាញឱ្យយើងឃើញពីអគារធំៗជាច្រើនត្រូវបានខូចខាត និងថតបានភ្លាមៗក្រោយពីការខូតខាតទាំងអស់នេះ។

គួររម្លឹកផងដែរថា ក្រោយត្រូវយន្ដហោះបុកទម្លុះ អគារពាណិជ្ជកម្មភ្លោះទាំងពីរដែលមានកម្ពស់ជាង១១០ជាន់ ត្រូវរលំខ្ទេចខ្ទីឆេះរាលដាលដល់អគារសំខាន់ៗនៅជិតនោះផង។ ជាលទ្ធផលមនុស្សប្រមាណ ២,៩៩៧នាក់ត្រូវស្លាប់ ក្នុងនោះមានទាំងក្រុមចោប្លន់យន្ដហោះ១៩នាក់ និងរបួសជាង៦ពាន់នាក់។ ការខូចខាតទាំងនេះ បើគិតជាទឹកប្រាក់វិញ មានយ៉ាងតិចណាស់ក៏ ១០ពាន់លានដុល្លារអាមេរិកផងដែរ៕

ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ
រូបភាពនៅកន្លែងកើតហេតុកាលពីគ្រានោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]