ភ្នំពេញ៖ ឈុតឆាកបែបវាយប្រហារថ្មីនៅក្នុងខ្សែភាពយន្តពីប្រទេសកូរ៉េខាងត្បូង «Hit and Run Squad» នឹងនាំលោកអ្នកទៅកាន់ភាពយុត្តិធម៌នៅក្នុងសង្គមលាយឡំជាមួយនឹងឈុតឆាកប្រយុទ្ធ ថែមទាំងមានការប្រណាំងឡានយ៉ាងជក់ចិត្តដិតអារម្មណ៍ទៀតផង។ ដោយមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូងដូចជាកញ្ញា Gong Hyo-jin ដែលបានសម្ដែងជាតួឯកនៅក្នុងរឿងភាគ “Master’s Sun” និងលោក Ryu Jun-yeol និងលោក Jo Jung-suk។ 

អ្វីដែលពិសេសជាងនេះទៀតនោះគឺមានវត្តមានរបស់ Key ដែលជាសមាជិកក្រុមតារាចម្រៀង K-Pop ដ៏ល្បីគឺ SHINee ផងដែរ។ ដោយឡែករឿង «Hit and Run Squad» នេះនិយាយអំពីការស៊ើបអង្កេតក្ដីរបស់ក្រុមប៉ូលីសនៅប្រទេសកូរ៉េទៅលើបុរសម្នាក់ឈ្មោះ Jung Jae-Cheol ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងសង្គម ដែលធ្វើឲ្យមានការគំរាមគំហែង ចលាចល ជាពិសេសភាពអសន្តិសុខ។ អនុសេនីយ៍ឯកស្រី Eun Shi-Yeon (Gong Hyo-jin) បានរួមដៃសហការគ្នាជាមួយលោកប៉ូលីស Seo Min-Jae (Ryu Jun-yeol) ដើម្បីតាមស្វែងរកភស្តុតាងសម្រាប់ចាប់ខ្លួនជនល្មើសនេះ។ ប៉ុន្តែវាមិនមែនងាយស្រួលក្នុងការបំបែកក្ដីនេះទេ ឧបសគ្គ និងបញ្ហាច្រើននៅពីមុខពួកគេ។ 

តើក្រុមប៉ូលីសអាចស្វែងរកភស្តុតាង ហើយស្វែងរកភាពយុត្តិធម៌បានដែរទេ? ទាំងអស់នេះមាននៅក្នុងរឿង «Hit and Run Squad» ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ៕

រឿង «Hit and Run Squad»
រឿង «Hit and Run Squad»
រឿង «Hit and Run Squad»
រឿង «Hit and Run Squad»
រឿង «Hit and Run Squad»
រឿង «Hit and Run Squad»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ
 www.cinema.com.kh 
ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
 www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]