ថៃ៖ គូស្វាមីភរិយាតារាសម្តែងជើងចាស់មួយគូ រវាងលោកKen Theeradeth និងអ្នកនាងButsakorn Wongpuapan ដែលគ្រប់គ្នាតែងតែនិយាយសរសើរថា ពួកគេជាគូស្វាមីភរិយា មានភាពផ្អែមល្ហែម និងមើលថែគ្នាបានយ៉ាងល្អ ចាប់តាំងពីពេលស្រលាញ់គ្នាដំបូងរហូតមកដល់សព្វថ្ងៃ។ ទោះមានកូន២ទៅហើយតែក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមកនៅតែដូចដើម។

ជាក់ស្តែងនៅថ្ងៃទី២៦ ខែមិថុនានេះ លោកKen និងភរិយាបានធ្វើឲ្យគ្រប់គ្នាលើសជាតិស្ករទាំងព្រលឹមតែម្តង។ ដោយលោកបានផុសរូបមួយ កាលពី១៨ឆ្នាំមុនដើម្បីមុនរំលឹកអនុស្សាវរីយ៍ កាលស្រលាញ់គ្នាដំបូងៗជាមួយភរិយា។

ក្រោយពីបានឃើញរូបភាពនោះមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលទៅCommentសរសើរពីក្តីស្រលាញ់របស់គូស្វាមីភរិយាមួយគូនេះ មិនដាច់ពីមាត់ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖   

លោកKen និងក្រុមគ្រួសារ
លោកKen និងក្រុមគ្រួសារ
លោកKen និងកូនៗ
លោកKen និងភរិយា
លោកKen និងភរិយា
លោកKen និងភរិយា
រូបកាលពី១៨ឆ្នាំមុន​ដែលលោកបានផុសក្នុងអ៊ីនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]